កំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំទាំងអស់ថា សូមកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩នេះឱ្យសោះ បើទោះបីជាកម្ពុជាមិនទាន់រកឃើញ ករណីឆ្លងថ្មីទៀតរយៈពេលកន្លងមកនេះក្តី ព្រមទាំងណែនាំឲ្យប្រជាពលរដ្ឋត្រូវរក្សាអនាម័យ លាងដៃនឹងសាប៊ូ ជេល ទឹកអាល់កុល ឬទឹកសម្លាប់មេរោគ ត្រូវរក្សាគម្លាតគ្នា ដើម្បីរួមគ្នាបន្តបង្ការទប់ស្កាត់ អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន ការរីករាលដាលនៃជំងឺ កូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងសូមចូលរួមគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នា ដើម្បីកាត់បន្ថយអាត្រាគ្រោះថ្នាក់អោយមកកម្រឹតទាបបំផុត។
ឯកឧត្តម សុខលូ បានថ្លែងយ៉ាងដូច្នេះ នៅក្នុងគ្រា ឯកឧត្តម អភិបាលខេត្ត ចូលរួមប្រគល់ នាំយកអំណោយសាខាកាកបាទក្រហមខេត្ត ពលរដ្ឋនៅក្នុងស្រុកតាំងគោកចំនួន៧៨គ្រួសារ មក៨ឃុំ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅឃុំសូយោង ឃុំជ្រលងនិងឃុំទ្រៀល។
ឯកឧត្តមបានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១២២ករណី ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១២១ករណី នៅសល់តែ ១នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ទោះជាយ៉ាងនេះក្តីកម្ពុជា មិនបានបន្ធូរបន្ថយវិធានការក្នុងការបង្ការ ការពារចំពោះការរីករាលដាល នៃ
ជំងឺកូវីដ-១៩នេះនៅឡើយ។ ឯកឧត្តម បន្តទៀតថា អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋខ្វះខាត ចាស់ជរា នាពេលនេះ គឺមានការចូលរួមចំណែកពី សប្បុរសជន ជូនដល់ ៧៨គ្រួសារ ដោយមួយគ្រួសារ ទទួលបាន កន្ទេល ១ , អង្ករ ២៥គីឡូក្រាម , ទឹកត្រី ១យួរ , ត្រីខ ១យួរ និងបន្តដំណើរចុះសួរសុខទុក្ខមន្រ្តីចត្តាឡឺស័ក និងចែកសម្ភារៈប្រឆាំងជំងឺ កូវីដ-១៩ ដែលប្រចាំការនៅស្រុកតាំងគោក។






































