ខេត្តកំពង់ធំ៖ ក្រុមគ្រួសារអតីតយុទ្ធជន ចំនួន២គ្រួសារ ដែលមានជីវភាពខ្វះខាត គ្មានលទ្ធភាពក្នុងការសាងសង់លំនៅដ្ឋាន រស់នៅក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ បានទទួលខ្នងផ្ទះទី១៥២ និង១៥៣ ជាអំណោយដ៏ថ្លៃថ្លា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ ២០២០ ពីសមាកគមអតីតយុទ្ធជន កម្ពុជាខេត្តកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ចុះប្រគល់ផ្ទះ ដែលជាខ្នងផ្ទះទី១៥២ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ជួនលោក យាយ ទេព ហេន អាយុ៦៩ ឆ្នំា ជាគ្រួសារអតីយុទ្ឋជនពលី ឈ្មោះណុប ឈាង អតីតយោធា នៅអង្គភាព ស្រុក បារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្ន រស់នៅភូមិខ្លុយ ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ ។
ចំណែកនៅរសៀលថ្ងៃទី ១៤ខែឧសភា ឆ្នាំ ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តដឹកនាំ ក្រុមការងារសមាគម ចុះប្រគល់ផ្ទះមួយខ្នងទៀត ដែលជាខ្នងផ្ទះលើកទី១៥៣ អំណោយសម្ដេច តេជោ ហ៊ុន សែន ជូនលោកតា លី ចាន់ធា អាយុ៦៨ ឆ្នំា ជាអតីតយុទ្ធ ជន ធ្លាប់នៅអង្គភាពកងពលលេខ២ ចាស់ ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៧៩ មានឋានន្តរសក្ដិជានាយ ចំណង់ និងលោកយាយ ស្រឹង ហៀក អាយុ៧៨ ឆ្នាំ មានសមាជិកក្នុងបន្ទុកចំនួន៥ នាក់ បច្ចុប្បន្ន រស់ នៅភូមិវាលតូច ឃុំអណ្តូងពោធិ ស្រុកតាំងគោក ខេត្តកំពង់ធំ ។
នៅក្នុងពិធីប្រគល់ផ្ទះថ្មីនេះ ក្រុមការងារ គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បាននាំយក អំណោយរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក អគ្គ លេខាធិការ រង សមាគមអតីតយុទ្ធជនកម្ពុជា រួមទាំងអំណោយរបស់ព្រះគ្រូចៅ អធិការវត្តអណ្តូងពោធិ ផ្តល់ជូនក្នុងមួយគ្រួសារបានឧបត្ថម្ភ អង្ករ៥០ គ.ក មី ២កេស ទឹកស៊ីអ៊ីវទឹកត្រី ២យួរ និង ថវិកាមួយចំនួន 
ក្រោមការយកចិត្តទុកដាក់ របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មកលើ បងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ដែលរស់នៅក្នុងខេត្តកំពង់ធំ ក៏បានចាត់តាំងលោកវរសេនីយ៍ត្រី លី ស៊ីណា នាយគិលានដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចុះផ្សព្វផ្សាយសេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល ពីវិធានការការពារ និងទប់ស្កាត់ការឆ្លង រីករាលដាល នូវជម្ងឺកូវិដ១៩ ក្នុងគោលបំណង់ការពារ និងរក្សាអនាម័យ ដើម្បីបញ្ជៀសការឆ្លងជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះ ។
ដោយ ប៊ុន រដ្ឋា





































