ប៉ូលិសចុះបង្ក្រាបនិងកាប់បំផ្លាញដំណាំកញ្ឆាបាន២ទីតាំងបន្ថែមទៀតក្នុងភូមិសាស្រ្តស្រុកគិរីវង់

0

តាកែវ ៖ ចម្ការ​កញ្ឆា​២​កន្លែង​ នៅ​ស្រុក​គីរីវង់ ​ត្រូវ​បាន​ប៉ូលិស​រុករក​ឃើញ​និង​កាប់​បំផ្លាញ​ចោល​ កាលពីរសៀលថ្ងៃទី១៧ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២០ ម៉ោង​១៤​និង​៣០​នាទី​។​

ដោយមាន​ការ​ចង្អុល​បង្ហាញ​ពី​សំណាក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​តាកែវ ចំពោះ​ការ​បង្ក្រាប​លុបបំបាត់​នូវ​ដំណាំ​កញ្ឆា​ខុសច្បាប់ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​គីរីវង់​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ឃុំ​ព្រៃ​អំពក បាន​ចុះ​រុករក​កាប់​នឹង​ដុត​បំផ្លាញ​ចោល​ នៅ​នឹង​កន្លែង​ដំណាំ​កញ្ឆា​ ដែល​ជន​ខិល​ខួច​លួច​ដាំ​ខុសច្បាប់​ចំនួន​០២​ទីតាំង​បន្ថែម​ទៀត ស្ថិតនៅ​ចំណុច​លើ​ភ្នំ​ដុប​ថ្ម​ចង្ក្រាន ក្នុង​ភូមិ​សាស្ត្រ​ ឃុំព្រៃអំពក ស្រុក​គីរីវង់ ខេត្ត​តាកែវ ដែល​មាន​ផ្ទៃដី​ប្រមាណ​២៥០​ម៉ែត្រការ៉េ​។ ក្រោយ​ការ​បង្ក្រាប​ដំណាំ​កញ្ឆា​ខុសច្បាប់​នេះ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​ ដែល​ជា​អ្នក​ដាំ​ដុះ​ ដើម្បី​យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ៕