កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើ​ប្រាស់គ្រឿងញៀន!

0

ភ្នំពេញ៖នៅថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០ វេលាម៉ោង១៩ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើ​ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះលេខ២១ ផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យម្នាក់មានឈ្មោះ សុខ ញ៉ាញ់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ២១ ផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕