ឆេះរថយន្តសាុំយ៉ុងដឹកប្រេងម៉ាស៊ូតជាង១០០ប៊ីដុងបណ្តាលមកពីឆ្លងចរន្តអាគុយ

តាកែវ៖រថយន្តដឹកប្រេងម៉ាស៊ូតចំនួន១០០ប៊ីដុងបានឆាបឆេះអស់ស្ទើរទាំងស្រុងបណ្តាលមកពីឆ្លងចរន្តអាគុយ ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៧និង៣៥នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចភូមិចំបក ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ។ សមត្ថកិចបានអោយដឹងថាអ្នកបើកបរឈ្មោះ ភិន ទុំ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរអាជីវករ បច្ចុប្បន្នរស់នៅភូមិគោក ឃុំម្រោម ស្រុកអង្គជ័យ ខេត្តកំពត បើករថយន្តម៉ាកសាំមយ៉ុង ពណ៌សំបកឪឡឹក ស្លាកលេខ កំពត 2AP-1733 មានផ្ទុកនៅប្រេងម៉ាស៊ូត ចំនួន១០០ប៊ីដុវនៅលើរថយន្ត ។
មូលហេតុគឺ ឆ្លងចរន្ដភ្លើងអាគុយឡានបណ្ដាលអោយឆេះខូចខាតរថយន្ត និងសម្ភារៈទាំងស្រុង ។ ក្នុងហេតុការណ៍នេះកំលាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកបាញ់ទឹកពន្លត់អស់ចំនួន១គ្រឿង ហើយករណីនេះមិនបណ្ដាលអោយគ្រោះថ្នាក់ដលអាយុជីវិត និងផ្ទះសំបែងរបស់ បងប្អូនប្រជាពលរដ្ឋទេ៕