(កំពង់ធំ)៖ យុវតីម្នាក់មានជំងឺប្រចាំកាយ ឈឺ ក្បាលរ៉ាំរ៉ៃ សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយធ្វើអត្តឃាត ចងករសម្លាប់ខ្លួន នឹងខ្សែរគោនៅនឹងធ្នឹមផ្ទះក្នុងបន្ទប់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ និង ០០ នាទីព្រឹក ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២០ នៅភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
សពឈ្មោះ ខ្វាច ស្រីល័ក្ខ ភេទស្រី អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
តាមការបំភ្លឺរបស់ឈ្មោះ សុង ចាន់ថន ត្រូវជាម្តាយ អោយដឹងថា៖ កូនស្រីរបស់គាត់ឈ្មោះ ខ្វាច ស្រីល័ក្ខ បានទៅធ្វើការនៅឯកំពង់សោម បានជាង ២ឆ្នាំមកហើយ ពេលបុណ្យភ្ជុំ ឬចូលឆ្នាំ វាមកលេងផ្ទះជាធម្មតាទេ តែនៅក្នុងខែឧសភានេះ កូនរបស់គាត់បានទូរស័ព្ទមកប្រាប់ថា: វាចេះតែឈឺក្បាលខ្លាំង គាត់ក៏ប្រាប់អោយកូនគាត់មកផ្ទះវិញ។រហូតដល់ថ្ងៃទី ០១. ០៦.២០២០ ឃើញកូនត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះ កូនគាត់មានសភាពធម្មតាទេ នៅថ្ងៃទី០២.០៦. ២០២០ ម្ដាយបានសួរកូនទៀតពីអាការៈរបស់កូន ប៉ុន្តែវាប្រាប់ថា: នៅតែឈឺក្បាល ម្តាយក៏បាននិយាយជាមួយកូនថាបើឈឺក្បាលមិនបាត់ ចឹង មានតែទៅពេទ្យ កូនគាត់ប្រាប់ថា: វាមិនអីទេរួចហើយនាំកូនហូបបាយសំរាកនៅលើផ្ទះគ្នាបីនាក់ ឱពុក ម្តាយ និងកូនស្រី(សព) រហូត ដល់ម៉ោង០៤ និង ០០នាទីថ្ងៃទី០៣.០៦.២០២០ ម្តាយបានចុះទៅបោក ខោអាវនៅឯដី ហើយប្តីក្រោកមើលទូរទស្សន៍ ពេលនោះកូនស្រីគាត់ដើរចូលបន្ទប់ មួយសន្ទុះ ប្តីគាត់ចុះមកដីមើលគោ គាត់ក៏ស្រែក ហៅកូនមួយម៉ាត់ ពីរម៉ាត់ ហើយមិនលឺកូនឆ្លើយ គាត់ក៏ឡើងទៅ លើផ្ទះវិញ ឃើញកូន ស្រីចងក នឹងខ្សែរគោនៅនឹងធ្នឹមផ្ទះក្នុងបន្ទប់ដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ទទួលព័ត៌មានភ្លាម សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសព។ តាមការពីនិត្យ យើងពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ មានតែស្លាកស្នាមគ្រលួតជាប់ជុំវិញ.ក ដែលជាស្លាកស្នាមចំណងខ្សែរគោ។ហើយបានធ្វើការសន្និដ្ឋានថា៖ ជនរងគ្រោះបានចងកនឹងខ្សែរគោធ្វើអត្តឃាតសម្លាប់ខ្លួនឯង។
មូលហេតុ: មានជំងឺប្រចាំកាយ ឈឺ ក្បាលរ៉ាំរ៉ៃ។
បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕




































