កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម កែវ ពៅ ទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកកំពង់លែង និងសហការី ០១ រូប រួមនឹងក្រុមប្រឹក្សាស្រុកកំពង់លែង និងមេឃុំ ក្រុមប្រឹក្សាឃុំកំពង់ហៅ បានចុះសួរសុខទុក្ខគ្រួសារម្ចាស់ក្របី ដែលរន្ទះបាញ់ស្លាប់ក្របីចំនួន ០៣ ក្បាល មានចំនួន ០២ គ្រួសារ រស់នៅភូមិត្អួរលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង។
ក្នុងឱកាសនោះដែរ ឯកឧត្ដម កែវ ពៅ បានឧបត្ថម្ភថវិកាមួយចំនួនដល់គ្រួសារទាំង ០២ រួមមាន៖
១. គ្រួសាររបស់ លោកស្រី ជុន ណារី ស្លាប់ក្របី ០១ ក្បាល ឧបត្ថម្ភថវិកា ចំនួន ៣០០ ០០០ រៀល។
២. គ្រួសាររបស់ លោកស្រី អ៊ុ ថា ប្ដីឈ្មោះ ហេង ជុន ឧបត្ថម្ភថវិកា ៤០០ ០០០ រៀល។
មានមតិសំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋ នាឱកាសនោះ ឯកឧត្ដម បានមានប្រសាសន៍ថាៈ ការឧបត្ថម្ភថវិកាទាំងនេះ គឺដើម្បីជួយសម្រួលដល់ជីវភាពក្នុងគ្រួសាររបស់អ្នកទាំង ០២ ដែលកំពុងជួបការលំបាកក្នុងកលទេសៈចំពោះមុខនេះ។
ឯកឧត្តម បានធ្វើការការផ្តាំផ្ញើបន្ថែមទៀតថាៈ សូមបងប្អូនត្រូវប្រកាន់ខ្ជាប់នូវការអនាម័យល្អ និងអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារពីជំងឺកូវីដ១៩ គឺត្រូវពាក់ម៉ាស់ លាងសំអាតដៃនិងសាប៊ូ អាល់កុល ជែលជាប់ប្រចាំ និងការដាក់គម្លាតឱ្យឆ្ងាយពីគ្នា ៕