(ប៉ៃលិន) ពលរដ្ឋរស់នៅក្នុងស្រុកសាលាក្រៅខេត្តប៉ៃលិនរ៉ាប់ពាន់នាក់មានការរីករាយសប្បាយចិត្តនិងបានស្វាគមន៍ដល់ក្រុមការងាររបស់ រាជរដ្ឋាភិបាលចុះជួយខេត្តប៉ៃលិននិងក្រុមការងារតំណាងរាស្ត្រ យុវជនស្ម័គ្រចិត្តស.ស.យ.ក.ដែលបានចុះចែកស្បៀងអាហារជូនពួកគាត់ដែលកំពុងខ្វះខាតនាសម័យជម្ងឺកូវិដ១៩នេះ។
ការចែកស្បៀងមធ្វើឡើងរយះពេល០៣ថ្ងៃពេញគឺចាប់ពីថ្ងៃសៅរ៍ទី១១រហូតដល់ថ្ងៃច័ន្ទទី១៣ខែកក្តដាឆ្នាំ២០២០នេះទូទាំងស្រុកសាលាក្រៅនៃខេត្តប៉ៃលិន ដឹកនាំដោយ ឯកឧត្តមអឺុឈាននិងលោកជំទាវបានស្រីមុំ.អឺុឈានឈាននិងក្រុមការងារ។
មានប្រសាសន៍ក្នុងពេលជួបសំណេះសំណាលនិងនាំយកស្បៀងអាហារជូនពលរដ្ឋជាច្រើនគ្រួសារ ឯកឧត្តម អឺុឈានប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនបានផ្តាំផ្ញើនិងពាំនាំការនឹករលឹកពីប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីដែលលោកតែងតែនឹករលឹកនិងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋពិសេសគឺពលរដ្ឋដែលនៅតាមបន្ទាត់ព្រំដែននិងតំបន់ដាច់ស្រយាល។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានបន្តអំពាវនាវដល់គ្រួសារប្រជាពលរដ្ឋទាំងអស់ សូមបន្តប្រុងប្រយ័ត្នពីការឆ្លងជំងឺកូវីដ១៩ ដោយត្រូវបង្កើនអនាម័យសុខភាពរស់នៅឱ្យបានល្អកុំធ្វេសប្រហែស ត្រូវពាក់ម៉ាស់ ឬក្រម៉ា ហើយត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគនិងបាក់តេរីផ្សេងៗ។ កន្លែងណាដែលមិនចាំបាច់ទៅ សូមកុំទៅ ជាពិសេសកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើននិងសូមស្តាប់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជានិច្ច៕