​​បាត់​ខ្លួន​បី​ថ្ងៃ​ឃើញ​ចងករ​ស្លាប់​លើ​ដើម​អំពិល​

0

​បន្ទា​យុ​មាន​ជ័​យៈ បុរស់​ម្នាក់​ដែល​បាន​បាត់​ខ្លួន​រយៈពេល​៣​ថ្ងៃ​ត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ចងករ​ស្លាប់​នៅលើ​ដើម​អំពិល​ក្រោយ​ផ្ទះ​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី ថ្ងៃទី​២៤ កក្កដា ២០១៤ ក្នុងភូមិ​រោង​ម៉ាស៊ីន ឃុំ​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ​ ​តាម​ព័​ត៍​មាន​ដែល​ទទួលបាន​ពី​ប្អូនស្រី​ជនរងគ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយដឹងថា ជនរងគ្រោះ​មានឈ្មោះ ឡា​ត់ កុយ ភេទ ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​

DSC02500

ជាមួយ​ឪពុកម្តាយ និង​បងប្អូន​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ហើយ​ជនរងគ្រោះ​បាន​បាត់​ខ្លួន​រយៈពេល​បី​ថ្ងៃ​មកហើយ តែ​ប៉ុន្មាន​ថ្ងៃនេះ​ឪពុកម្តាយ​មិន​នៅផ្ទះ​ដោយ​ចេញទៅ​ជាមួយ បងប្រុស​ម្នាក់ទៀត​រាង​សរសៃប្រសាទ ។ នាង​បញ្ចាក់​បន្ថែមថា ជនរងគ្រោះ​ដែលជា​បងប្រុស​របស់​នា​ង​តែងតែ​ខូចចិត្ត​និង​ខ្លួនឯង​គ្មាន​ការងារ​ធ្វើ និង​ប្រលង​ការងារ​អ្វី​មិនដែល​ជាប់ ហើយ​ចូលចិត្ត​ផឹកស្រា​ពេល​ស្រវឹង​តែង​ស្រែក​ឡូឡា​និង​ពិបាក​និយាយ​គ្នា ។ ​ ​

លោក ស៊ីវ សុជាតិ អធិការ​ក្រុង​សិរីសោភ័ណ​បានអោយដឹងថា ពេលនេះ​ខាង​សមត្ថកិច្ច​នៅ​មិនទាន់​អាចសន្និដ្ឋាន​ពី​មូលហេតុ​ពិត​ប្រា​ដក់​ដែល​បណ្តាជន​រងគ្រោះ​ធ្វើ​អតិ​ឃាត​នៅឡើយ​បានទេ ព្រោះ ក្រុម​ប​ចេ្ច​ក​ទេស​ដែល​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព​ជា​ក្រុម​ដែល​មកពី​ថ្នាក់​ខេត្ត ដូចនេះ​លោក​ត្រូវ​រងចាំ​យក​ឯកសា​ពី​ក្រុម​ប​ចេ្ច​ក​ទេស​សិន​ទើប​អាចធ្វើ​ការសន្និដ្ឋាន​បាន​ពី​មុ​ល​ហេតុ​ពិត​ប្រដក់ ៕ ​ ​