ភ្នំពេញ៖បុរសម្នាក់ស្រវឹងស្រាជោគបើករថយន្តកាមរីបាឡែនមួយគ្រឿងក្នុងល្បឿនលឿន ជ្រុលបុករថយន្តវិស្តូរួចក៍រុញទៅកិនម៉ូតូសង់កូរ៉េ ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏ជ្រុលបុកបង្គោលភ្លើងមួយដើមទៀតរងការខូចខាត
កាលពីវេលាម៉ោង២៣ និង៣០នាទីយប់ ថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៤ នៅចំណុចមុខផ្ទះលេខ៣៨ ផ្លូវ១៣៨ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។
![MAH01227[09-25-06]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/MAH0122709-25-06.jpg?resize=696%2C392&ssl=1)
![MAH01240[09-25-42]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/MAH0124009-25-42.jpg?resize=696%2C392&ssl=1)
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ស្រាវឹងស្រាជោគ បើករថយន្តមួយគ្រឿងមាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ភ្នំពេញ2Q-8001 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៣៨ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿននិងរ៉េពេញផ្លូវ លុះមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលបុករថយន្តម៉ាកវិស្តូ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2T-1905 ដែលចតនៅមុខផ្ទះនិងរុញទៅកិនម៉ូតូសងកូរ៉េ មួយគ្រឿងទៀតរងការខូចខាត ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏ជ្រុលបុកបង្គោលភ្លើង បណ្លាឲ្យរថយន្តគាប់ជាប់រងកាខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។
![MAH01230[09-26-43]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/MAH0123009-26-43.jpg?resize=696%2C392&ssl=1)
![MAH01233[09-24-53]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/MAH0123309-24-53.jpg?resize=696%2C392&ssl=1)
![MAH01235[09-25-20]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/MAH0123509-25-20.jpg?resize=696%2C392&ssl=1)
![MAH01238[09-24-40]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/MAH0123809-24-40.jpg?resize=696%2C392&ssl=1)
សាក្សីដដែលបានបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបង្កឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ ដោយសារពេលដែលគ្រោះថ្នាក់ម្ចាស់រថយន្តវីស្តូបានចូលទៅក្នុងផ្ទះបាត់អស់ ចំណែកម្ចាស់រថយន្តកាមរីបាឡែន ត្រូវបានពោងសុវត្តិភាពផ្ទះចេញក្រៅការពាមិនឲ្យមានគ្រោះថ្នាក់។
![MAH01226[09-23-58]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/MAH0122609-23-58.jpg?resize=696%2C392&ssl=1)
![MAH01241[09-26-04]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/MAH0124109-26-04.jpg?resize=696%2C392&ssl=1)
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុសហការជាមួយនិងជំនាញស្ទូចយករថយន្តទៅរក្សាទុកនៅករិយាល័យចរាចរណ៍ជើងគោកដើម្បីរងចាំដោះស្រាយតាមច្បាប់។គួបញ្ជាក់ផងដែថា ទាក់ទិននិងគ្រោះថ្នាក់ចរាចណ៍នេះបង្កឡើងដោយសារតែម្ចាស់រថយន្តកាមរីបាឡែនបើកក្នុងស្ថានភាពស្រវឹងស្រាជោគជាំ និងក្នុងល្បឿនលឿនទើបបង្កោឲ្យមានគ្រោះថ្នាក់បែបនេះ៕



































