ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបន្តជួយ ឧបត្ថម្ភស្បៀងអាហារ ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត រស់នៅក្នុងសង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ក្រុមគ្រួសារអតីតយុទ្ធជន ដែលបានទទួលការយកចិត្តទុកដាក់ ពីសំណាក់ប្រធានសមាគមខេត្ត ក្នុងនោះមាន គ្រួសារអតីតយុទ្ធជនពិការ២គ្រួសារ គ្រួសារអតីតយុទ្ធជនពលី ១គ្រួសារ និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត២ គ្រួសារ ត្រូវបានទទួលការជួយឧបត្ថម្ភ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥ គីឡូក្រាម មីមួយកេស ទឹកស៊ីអ៊ីវទឹកត្រីពីរយួរ និងថវិកាមួយចំនួនផងដែរ ។
ពិធីផ្តល់ស្បៀងអាហារ ត្រូវបានធ្វើឡើង រល្ងាចថ្ងៃ អង្គារ៍ ទី០៤ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានបញ្ចាប់ការងារស្នូលរបស់អង្គភាព ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ចុះ សួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋរួមទាំងបាន នាំយកអំណោយ ឯកឧត្តម ឧត្ដមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ រង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មកជួយឧបត្ថម្ភផងដែរ។
ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អំណោយដែលបានផ្តល់ជូន ១ អតីតយុទ្ធជន ពិការជើងទាំងពីរ ឈ្មោះកេះ តាយ អាយុ៦៨ ឆ្នំា ពិការជើងទាំងពីរ ទី២ អតីតយុទ្ធជនពិការជើងម្ខាង ឈ្មោះ សំ ហុន អាយុ៥២ ឆ្នាំពិការជើងខាងស្ដាំ ដោយសារជាន់មីនក្នុងសមរភូមិនៅសម័យសង្គ្រាម ទី៣ ប្អូនស្រី សោម សំអ៊ីន អាយុ ៤៥ឆ្នំា ភរិយាអតីតយុទ្ធជនពលី មានកូននៅក្នុងបន្ទុក៣នាក់ មានជីវភាពលំបាកខ្វះខាត ទី៤ ប្រជាពលរដ្ឋទីទ័លក្រឈ្មោះ ម៉ុន ហៃ អាយុ៥២ ឆ្នំាជាស្ត្រីមេម៉ាយមានកូននៅក្នុងបន្ទុកចំនួន៦ នាក់ ទី៥ក្មួយ ប្រុស ខៀន ឃាន់ អាយុ២៧ ឆ្នាំ មានជីវភាពលំបាកខ្វះខាត និងមានជំងឺប្រចាំកាយ ។
ឯកឧត្តម សោម ស៊ុន បានសំណូមពរ ដល់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្ត ទុកដាក់ការពារទប់ស្កាត់ប្រឆាំងមេរោគកូវីដ១៩ ដែលកំពុងរាតត្បាតយ៉ាងខ្លាំងនៅលើពិភពលោក ត្រូវខិតខំយកចិត្តទុកដាក់បង្ករបង្កើនផល ចិញ្ចឹមសត្វដើម្បី លើកស្ទួយជីវភាពរស់នៅរបស់គ្រួសារនីមួយៗ ដោយមិន ត្រូវពឹងផ្អែកតែ លើជំនួយឧបត្ថម្ភនោះឡើយ ។
ដោយ ប៊ុន រដ្ឋា