ឯកឧត្តម អភិបាលខេត្តកែប ដឹកនាំមន្ត្រីកងកំលាំងនគរបាលខេត្ត កងរាជអាវុធហត្ថ និងអាជ្ញាធរ ចុះរៀបចំ និងសាងសង់ផ្ទះជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់

ខេត្តកែប នៅព្រឹកថ្ងៃទី០៤ សីហា ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត លោកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរ ដោយមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារភូមិ បានអញ្ជើញចុះសួរសុខទុក្ខ និងរៀបចំជួសជុល សាងសង់ផ្ទះថ្មីឡើងវិញ ជូនប្រជាពលរដ្ឋ ដែលរលំ និងរងផលប៉ះពាល់លំនៅដ្ឋាន ដោយខ្យល់កន្ត្រាក់ នៅភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ចំនួន8ខ្នងផ្ទះ ក្នុងនោះរួមមាន៖ រលំទាំងស្រុងសាងសង់ថ្មីចំនួន1ខ្នងផ្ទះ និងជួសជុលឡើងវិញចំនួន4ខ្នងផ្ទះ។
ក្នុងឱកាសនោះឯកឧត្តម បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ខ្ពស់ពីគ្រោះធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ ៕