នគរបាលក្រុងក្រចេះឃាត់ខ្លួនចោរលួចម៉ូតូ១នាក់ និងវត្ថុតាង នៅស្រុកចិត្តបុរី

0

(ក្រចេះ)÷នគរបាលក្រុងក្រចេះ សហការជាមួយ នគរបាលស្រុកចិត្របុរី និងកម្លាំងជំនាញព្រហ្មទណ្ឌ័ខេត្ត ក្រោមបញ្ជា លោក ឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យ១នាក់ នៅចំនុច រមណីយដ្ឋានថ្មបាំង ស្ថិតនៅ ភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។

យោងតាមរបាយការណ៍នគរបាលក្រុងក្រចេះ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ដៀង វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិថ្មី ឃុំពង្រ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ពាក់ពន្ធ័និងអំពើលួច ប្រព្រិត្តនៅថ្ងៃទី៣០ ខែសីហា ស្ថិតនៅបន្ទុបជួល ស្ថិតក្នុងភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ។

យោងតាមរបាយការណ៍បញ្ជាក់ទៀតថា មុនពេលកើតហេតុ នៅថ្ងៃទី៣០ ខែសីហា វេលម៉ោង៥ជាង ទៀបភ្លី ឈ្មោះ ហួត ដា បានជិះម៉ូតូខាងលើ ទៅរៀបចំឥវ៉ាន់ឲ្យប្រពន្ធលក់នៅផ្សារក្រចេះ ពេលត្រឡប់មកដល់បន្ទុបវិញ ខ្លួនបានយកម៉ូតូទុកនៅមុខបន្ទុប និងទុកកូនសោរឲ្យប្រពន្ធសម្រាប់ជិះ ទៅល្ឥវ៉ាន់នៅផ្សារ ហើយខ្លួនក៍ជិះម៉ូតូសណ្ដោងរម៉កមកកន្លែងធ្វើការ រហូតដល់ម៉ោង៧ព្រឹកប្រពន្ធ័ខ្លួនចេញមកយកម៉តូទើបដឹងថាបាត់ម៉ូតូ។

បន្ទាប់ពីទទួលបានព័ត៍មានភ្លាមៗកម្លាំងនគរក្រុងក្រចេះ សហការជាមួយនគរបាលចិត្របុរី និងនគរបាលជំនាញខេត្តបានធ្វើការសើបអង្កេត ស្រាវជ្រាវជាបន្តបន្ទាប់ និងឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើ ខណះដែលជនសង្ស័យរូបនេះព្យាយាមរត់គេចពីសមត្ថកិច្ច មកសម្ងំលាក់ខ្លួននៅចំនុចឃាត់ខ្លួនខាងលើ ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។

ប្រតិបត្តការនេះសមត្ថកិច្ចបានធ្វើការដក់ហូតម៉ូតូចំនួន២គ្រឿង មធ្យោបាយរបស់ជនសង្ស័យ១គ្រឿង និងម៉ូតូជនរងគ្រោះ១គ្រឿង និងឧបករណ៍កាច់សោរម៉ូតូ១សម្រាប់។
បច្ចប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួន និងរក្សាទុកបណ្ដោះអាសន្ន នៅស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីបំពេញនិតិវិធី។