ខេត្តកំពង់ធំ នេះជា សកម្មភាព យ៉ាងគឃ្លើនរបស់ក្រុម ឧក្រិដ្ជជនបំផ្លាញព្រៃឈើ ដែលបានដឹកជញ្ជូនឈើដោយខុសច្បាប់ តាមបណ្តោយផ្លូវ ជាតិលេខ62 ដែលលាតសន្ធឹងពីខេត្តកំពង់ធំ ទៅ ខេត្តព្រះវិហារ ដែលបានធ្វើសកម្មភាពដឹកជញ្ជូនដោយមិនមានការខ្លាចញញើតច្បាប់នោះឡើយ។
សកម្មភាពរបស់ក្រុមឧក្រិដ្ឋជនបំផ្លាញព្រៃឈើ បានធ្វើសកម្មភាព បានប្រើប្រាស់ រថយន្តលុចស៊ីស470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2R-3821 បានបិទរថយន្តរបស់សមត្ថកិច្ច ដោយរ៉េពេញផ្លូវ ដូចពស់វែក គោលបំណងរារាំងកាងបទល្មើស មិនអោយឡើងកាក់ រថយន្ដសាំយ៉ុង ពណ៌ស អត់ស្លាកលេខ ដែលសង្ស័យមានការដឹកឈើប្រណិត ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង3និង5នាទី ឈានចូលថ្ងៃទី២ ខែតុលាឆ្នាំ២០២០។
សូមបញ្ជាក់ ផងដែរថា ក្នុងសកម្មភាពបង្រ្កាបរថយន្តដឹកជញ្ជូនឈើដោយខុសច្បាប់នេះ សមត្ថកិច្ចពាក់ព័ន្ធ មួយកញ្រែង ដែលតែងតែចងអង្រឹង អើត ក ដូចកុកចាំចិកត្រីនៅ តាមដងផ្លូវ និងសមត្ថកិច្ចជំនាញនៃខណ្ទរដ្ឋបាលព្រៃឈើកំពង់ធំ ពុំមានសកម្មភាពបង្រ្កាបរថយន្តឡើយ បែរជាចតរថយន្តដេកអេសពោះទៅវិញ។
ទោះយ៉ាងណា រថយន្ដដឹកបទល្មើស ក៏នៅមាន យីអ៊ុនខ្ពស់ អាចគេចខ្លួនពីការតាមប្រមាញ់បានយ៉ាងសុវត្តិភាព ដោយសារអំណាចទឹកលុយ ទិញភារកិច្ច តួនាទីរបស់សមត្ថកិច្ច ពាក់ព័ន្ធ ឲ្យកើតជំងឺស្ពឺកដៃជើង កក្រើកមិនរួច ចាំដេកស៊ីតែប្រាក់ខែ ដែលបានមកពីភាស៊ីរបស់រាស្រ្ត។
ប្រជាពលរដ្ឋបានសំណូមពរ ឲ្យឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមទាំងថ្នាក់ដឹកនាំខេត្ត មេត្តា ជួយបង្ក្រាប បទល្មើស ដឹកជញ្ជូនឈើដោយខុសច្បាប់ តាមបណ្ដោយផ្លូវជាតិ លេខ 62 ក្នុងខេត្តកំពង់ធំនេះផង និងសូមស្ថាប័នមានសមត្ថកិច្ច បើកការស៊ើបអង្កេតរកម្ចាស់រថយន្ត កាងបទល្មើសខាងលើក ដើម្បីមកផ្តន្ទាទោសតាមច្បាប់៕
ដោយប៊ុន រដ្ឋា







































