អាមេរិក​ចោទ​រុស្ស៊ី ថា​បាន​បាញ់កាំភ្លើង​ធំ តម្រង់​កងទ័ព​អ៊ុយ​ក្រែ​ន

0

​ ​សហរដ្ឋអាមេរិក បាន​បញ្ចា​ក់ថា ខ្លួន​មាន​ភស្តុតាង​ច្បាស់លាស់ ដែល​អាច​បញ្ជាក់ថា រុស្ស៊ី​បាន​បាញ់កាំភ្លើង​ធំ​ពី​ក្នុង​ទឹកដី​រុស្ស៊ី ទៅកាន់​កងទ័ព​អ៊ុយ​ក្រែ​ន​។ ទង្វើ​នេះ​ត្រូវបាន​មន្ដ្រី​អាមេរិក​ហៅថា ជាការ​ឡើង​កម្ដៅ​នៅក្នុង​ជម្លោះ​រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​។ យ៉ាងណាក៏ដោយ មន្ដ្រី​នាំពាក្យ​សហរដ្ឋអាមេរិក មិនបាន​បង្ហាញ​ពី​ភស្ដុតាង​ដែល​ខ្លួន​អះអាង​នោះទេ​។​ ​images (1)

អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោកស្រី Marie Harf បាន​ចោទប្រកាន់​រុស្ស៊ី​ថា បាន​បាញ់កាំភ្លើង​ធំ​ពី​ក្នុង​ទឹកដី​រុស្ស៊ី ដើម្បី​វាយប្រហារ​កងទ័ព​អ៊ុយ​ក្រែ​ន​។ ហើយ​ថា ក្រុង​មូ​ស្គូ​ក៏មាន​គម្រោង​បញ្ជូន​សព្វាវុធ​ធុន​ធ្ងន់ និង​ខ្លាំង ដូចជា​កាំភ្លើង​បាញ់​រ៉ូ​កែ​ត​ជាដើម ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​នៅ​អ៊ុយ​ក្រែ​ន ដែល​គាំទ្រ​រុស្ស៊ី​ផងដែរ​។​ ​លោកស្រី​គូសបញ្ជាក់ថា ការចោទប្រកាន់​របស់​អាមេរិក ធ្វើឡើង​ដោយមាន​ភស្តុតាង​គ្រប់គ្រាន់​។ ជា​ភស្ដុតាង​ដែល​ផ្អែកលើ​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់ បង្ហាញ​ពី​ការបញ្ជូន​អាវុធ​ឆ្លងកាត់​ព្រំដែន​រុស្ស៊ី ចូលទៅ​ទឹកដី​អ៊ុយ​ក្រែ​ន បន្ទាប់ពី​ការធ្លាក់​យន្តហោះ​ម៉ាឡេស៊ី ជើងហោះហើរ MH17 កាលពី​សប្ដាហ៍​មុន​មក​។images

ទោះជា​យ៉ាងនេះ​ក្ដី អ្នកនាំពាក្យ​រូបនេះ មិនបាន​បង្ហាញ​ពី​ភស្តុតាង ឬ​ព័ត៌មាន​លម្អិត​បន្ថែម​នោះទេ​។​ ​មន្ត្រី របស់​អង្គការ​អូតង់ និង​អាមេរិក​បាន​សំដែង​ការព្រួយបារម្ភ​ដែល​ឃើញ​រុស្ស៊ី​នៅតែ​បន្ត​ផ្តល់ សព្វាវុធ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម នៅក្រោយ យន្តហោះ​ម៉ាឡេស៊ី ផ្ទុះ​ធ្លាក់ នៅ​តំបន់​ភាគ​ខាងកើត អ៊ុយ​ក្រែ​ន​។​ ​ប្រទេស​លោកខាងលិច ជាពិសេស​អាមេរិក​បាន​ចោទ​ក្រុម​ឧទ្ទាម​ថា ជា​អ្នកបាញ់​មី​ស៊ី​ល​ទម្លាក់​យន្តហោះ​ម៉ាឡេស៊ី​ដឹក​អ្នកដំណើរ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។ ប៉ុន្តែ រុស្ស៊ី​បាន​បដិសេធ​តាំងពី​ដំបូង​ទី​ថា ខ្លួន​មិនជា​ប់​ពាក់ព័ន្ធ​នឹង​រឿង​ផ្ទុះ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​ទេ​។ ផ្ទុយទៅវិញ ក្នុង​រឿង​ផ្ទុះ​ធ្លាក់​ឆេះ​យន្តហោះ​ដែល​សម្លាប់​អ្នកដំណើរ​ទាំងអស់ ២៩៨​នាក់ រុស្ស៊ី​នៅតែ​ចោទប្រកាន់ថា គឺ​យន្តហោះ​ចម្បាំង​របស់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ដែលជា​អ្នកបាញ់​យន្តហោះ ម៉ាឡេស៊ី​៕