ខេត្តព្រះសីហនុ៖ ពិធីសំណេះសំណាលនេះ បានរៀបចំឡើង ក្នុងសាលាប្រជុំ សាលាខេត្តព្រះសីហនុ នារសៀល ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០២០ ក្រោមអធិបតីភាព ឯកឧត្ដម គង់ សារាជ ប្រធានគណៈប្រតិភូគណៈកម្មការទី៩ នៃព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ រួមជាមួយឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សា ខេត្តព្រះសីហនុ ព្រមទាំងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ក្នុងនោះក៏មាន ការចូលរួមផងដែរ ពីលោកអភិបាលរងខេត្ត អភិបាលរងក្រុង និងលោកអភិបាលស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។
.ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុបានមានប្រសាសន៍ដោយ បានលើក ឡើងពីសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមកពាក់ព័ន្ធ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងយុគសម័យ ឌីជីថលនៅខេត្តព្រះសីហនុ។ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៤ខ្សែក្នុងក្រុងព្រះសីហនុតាមគោលនយោបាយដំណាក់កាលទី៦(ស្លឹកត្នោតខ្ចប់ស្ករត្នោត)និងការស្ថាបនាផ្លូវថ្នល់ផ្លូវរូមនិងការ រៀបចំដាំដើមឈើពណ៌ បៃតង អមជុំវិញផ្លូវ ក៏ដូចជាការរៀបចំប្រព័ន្ធទឹកភ្លើងត្រូវបានរៀបចំបង្កប់នៅក្នុងដីតាមបណ្ដោយផ្លូវ ក្រាលថ្មក្រានិតសង ខាងផ្លូវនិងពិនិត្យមើលភូមិសាស្រ្តប្រព័ន្ធអូរប្រឡាយផងដែរ។ទាំងនេះសុទ្ធសឹងបានមកពីការចូលរួមនឹងសហការគ្នាយ៉ាងល្អ ជាមួយមន្ត្រីជំនាញក្នុងការទំនាក់ទំនងតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្នុង យុគសម័យ ឌីជីថល។
ជាមួយគ្នានេះ ឯកឧត្តម បាន បញ្ជាក់ថា កិច្ចការជាច្រើន ដែល រដ្ឋបាល ខេត្តកំពង់បំពេញ គឺសុទ្ធសឹង បាន ចងក្រងជាប្រព័ន្ធ ជាគ្រុបលើការ ទំនាក់ទំនងបច្ចេកវិទ្យាព័ត៌ មាន ឌីជីថល តាមមន្ទីរអង្គភាពដើម្បី ងាយ ស្រូល បំពេញភារៈកិច្ច ដោយ ក្នុងនោះ រដ្ឋបាលខេត្តក៏បានរៀបចំ ចងក្រង ជាគ្រុបសំរាប់ក្រុមអ្នកសាព័ត៏ មាន ចុះជួយផ្សព្វផ្សាយព័ត៏មានជាប្រចាំផងដែរ ។
. ឯកឧត្ដម គង់ សារាជ ប្រធានគណៈប្រតិភូគណៈកម្មការទី៩ នៃព្រឹទ្ធសភា បានស្ដាប់នូវប្រសាសន៍ ឯកឧត្តមអភិបាលខេត្តក៏មានការចូលរួមចំណែកក្នុងការផ្ដល់មតិយោបល់របៀបដោះស្រាយវិវាទនានាក្នុងខេត្តព្រះសីហនុ និងមានការកោតសរសើរដល់ឯកឧត្តមអភិបាលខេត្ត មន្ត្រីរាជការក្នុងខេត្តព្រះសីហនុដោយសហការ គ្នាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៤ខ្សែរួមទាំងអូរប្រឡាយនិងបញ្ហាផ្សេងៗដែលរាជរដ្ឋាភិបាលបានដាក់មកឱ្យរដ្ឋបាលខេត្តនិងមន្ត្រីរាជការកងកម្លាំងសមត្ថកិច្ចក្នុងការអនុវត្តតាមផែនការដែលរាជរដ្ឋាភិបាលបានកំណត់៕ដោយ នាគសមុទ្រ










































