សមត្ថកិច្ចរឹតបន្ដឹងគ្រប់ហាងកាហ្វេមិនអោយមានល្បែងស៊ីសង

0

ខេត្តសៀមរាប៖នគរបាលរដ្ឋបាលសង្កាត់គោកចកនៃក្រុងសៀមរាប នៅថ្ងៃទីនៅថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ បានហៅម្ចាស់ទីតាំងហាងកាហ្វេស្ថិតនៅនៅផ្លូវបេតុង ភូមិវាល សង្កាត់គោកក ខាងលិចប៉ុស្តិ៍រដ្ឋបាល សង្កាត់គោកចក មកធ្វើកិច្ចសន្យា កុំឲ្យមានការបើកល្បែងស៊ីសង ដល់អ្នកមកផឹកកាហ្វេ។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានព័ត៌មានថា ហាងកាហ្វេ ខាងលើ មានបើកល្បែងភ្នាល់ កម្លាំងប៉ុស្តិ៍បានចុះទៅដល់មជាក់ស្ដែង និង បាននាំម្ចាស់ផ្ទះឈ្មោះ ឃិ សុខាក់ ភេទ ស្រីអាយុ ៦០ឆ្នាំ មកសសកសួរនៅប៉ុស្តិ៍។
ស្ត្រីម្ចាស់ហាងកាហ្វេ បានប្រាប់សមត្ថកិច្ចថា ផ្ទះរបស់គាត់ ពិតជាបានលក់កាហ្វេ លេងអុកចត្រង្គ និងបើកមើល កីឡាប្រដាល់ ជាយូរឆ្នាំមកហើយ គាត់ទទួលភ្ញៀវដែលមកញ៉ាំ កាហ្វេ ជារាងរាល់ថ្ងៃ។ ប៉ុន្តែត្រង់ថាមានអ្នកណាឬជនខិលខូចណា ម្នាក់លួច ភ្នាល់គ្នាលួចលាក់ គាត់មិនបានដឹងនោះទេ។ នៅក្នុងនោះគាត់ក៏មានបិតបម្រាមហាមលេងល្បែងស៊ីសង នៅលើជញ្ជាំង ផ្ទះរបស់គាត់ផងដែរ។ ទោះយ៉ាងណាក៏ដោយ សមត្ថកិច្ចបានធ្វើកិច្ចសន្យា អប់រំ និង បញ្ឈប់មិនអោយមានលេង ល្បែងស៊ីសងទៀត នៅលើទីតាំងហាងកាហ្វេរបស់គាត់។ ក្នុងករណី ដែលនៅតែបន្តសមត្ថកិច្ចនិង សុំគោលការណ៍ថ្នាក់ដឹកនាំចុះបង្ក្រាបយ៉ាងម៉ឺងម៉ាត់តែម្ដង៕