កូវីតកើតសារជាថ្មី បែជាមន្ត្រីពាក់ព័ន្ធ ឃុបឃិតជាមួយឈ្មួញ នាំគ្នាដឹកដីចាក់លុបព្រែក មួយកន្លែងធ្វើជាកម្មសិទ្ធិ

កំពត ៖សេចក្តីរាយការណ៍មួយ បានឲ្យដឹងថា កូវីដកំពុងតែរាលដាល ជនខិលខូច កំពុងតែឃុបឃិតគ្នា ជាមួយអាជ្ញា ធរ និងមន្ត្រីពាក់ព័ន្ធ រួមផ្សំគំនិតគ្នា យកគ្រឿងចក្រ មកកាយដី ដឹកចាក់លុបព្រែក មួយកន្លែងស្ថិតនៅ ភូមិអណ្ដូងជីមុឺន ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។

ប្រភពមួយបានឲ្យដឹងថា ការចាក់ដីលុបព្រែកនេះ បើពុំមានការ បើកភ្លើងខៀវ ពីសំណាក់ អាជ្ញាធរនោះទេ ក្រុមឈ្មួញនិងជនខិលខូច មិនហ៊ានលក់គ្រឿងចក្រ ដឹកដីមកចាក់លុបនោះទេ ប្រភពបន្តទៀតថា នេះគឺជាទំនៀមទម្លាប់ រករបស់ អាជ្ញាធរស្រុក ទឹកឈូទៅហើយ អាជ្ញាធរស្រុកទឹកឈូ ហាក់បីដូច ជាមន្ត្រីជើង 10 អញ្ចឹង នរណាចង់ធ្វើអីក៏ធ្វើទៅ ឲ្យតែលោកបាន ផលប្រយោជន៍។

សារព័ត៌មានយើង បានភ្ជាប់ទូរសព្ទ័ ទៅលោក នាក់សុវណ្ណារី អភិបាលស្រុកទឹកឈូ ដើម្បីសុំការបំភ្លឺពីលោក ពាក់ព័ន្ធ ករណីចាក់លុបដីព្រែក មួយកន្លែង ស្ថិតនៅភូមិឃុំខាងលើ តើទូរសព្ទរបស់លោក មិនអាចទំនាក់ទំនងបាន។
ប្រជាពលរដ្ឋ មួយចំនួន រស់នៅភូមិជីម៉ឺន ឃុំកំពង់ក្រែង ស្រុកទឹកឈូ សូមអំពាវនាវ ទៅឲ្យឧត្តមជាតាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត មេត្តាជួយពិនិត្យមើលផង នៅស្រុកទឹកឈូ មានការចាក់ដី រំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិទៀតហើយ ខណ:កូវីដកំពុង តែមានការកើតឡើងសារជាថ្មី។