កំពតៈនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង១៩:៤០នាទី មានករណីគ្រោះ ថ្នាក់ចរាចរណ៍០១ករណី រវាងរថយន្តនិងអ្នកថ្មើរជើងឆ្លងកាត់ថ្នល់ លើកំណាត់ផ្លូវជាតិលេខ៤១ ចំណុចគីឡូម៉ែត្រលេខ៨១ ស្ថិតនៅទួល ឃុំល្បើក ស្រុកឈូក ។
១-ជនរងគ្រោះឈ្មោះ សំ ខុំ ភេទប្រុស អាយុ៤៥ឆ្នាំ (មានស្មារតីមិនប្រក្រតី) ស្លាប់នៅកន្លែងកើតហេតុ មានទីលំនៅរស់នៅភូមិស្រែជ្រៅ ឃុំល្បើក ស្រុកឈូក ។
-ចំពោះអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានបើករត់គេចខ្លួនបាត់ ។
-សាកសពបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។កំពត;ថ្ងៃទី៣១ ១២ ២០២០វេលាម៉ោង២០ /៣០នាទីមានករណីគ្រោះថ្នា់ក់ចរាចរណ៍១ករណីបង្កឡើងដោយខ្លួនឯងនៅលើផ្លូវជាតិលេខ៣ចន្លោះគិឡូម៉ែតលេខ៩៧_៩៨នៅចំណុចភូមិពស់ពងឃុំនារាយណ៍ ស្រុកឈូក ខេត្ដ កំពត
១/អ្ន្កករងគ្រោះភេទស្រីមិនស្ត្តាល់សញ្ញាណបើកបរម៉ូតូហុងដាពណ៍ពណ៍ខ្មៅពាក់ស្លាកលេខកំពត១j២៦១៦រងរបួសធ្ងន់។ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកឈូក
រីឯវត្ថុតាងត្រូវបានកំលាំងជំនាញយកមករក្សាទុក្ខនៅអធិការដ្ឋានស្រុកឈូក។