ប​ពា្ហ​ក្នុង​គ្រួសារ​ប្ដី​ប្រពន្ធ​បានសម្រេច​ចិត្ត​មក​លោតទឹក​លើ​ស្ពាន​ជ្រោយចង្វា​ចង់​សម្លាប់ខ្លួន​

0

​រាជធានី​ភ្នំពេញ ៖ បុរស​ស្ត្រី​ដែល​ត្រូវជា​ប្ដី​ប្រពន្ធ​បានសម្រេច​ចិត្ត​មក​លោតទឹក​លើ​ស្ពាន​ជ្រោយចង្វា ព្រោះតែ​រឿង​មុខរបរ​រកស៊ី​ជាមួយ​ឪពុកក្មេក ខណៈនោះ​ស្ដ្រី​ដែលជា​ប្រពន្ធ​ដូច​ចិត្ត​មិន​ចង់​លោត​វិញ ហើយ​បាន​ពិភាក្សា​ជាមួយ​ប្ដី ប៉ុន្តែ​បុរស​ជា​ប្ដី​មិន​ព្រម​ក៏បាន​ប្រទាញ​ប្រ​ទង​គ្នា​ជាមួយ​ប្រពន្ធ ធ្វើអោយ មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកធ្វើដំណើរ និង​សមត្ថកិច្ច​ដែល​ឈរជើង​ប្រចាំ​គោលដៅ​ឃាត់​ទាន់ពេល នាំមក ប៉ុស្ដិ៍​គោលដៅ​ទី​៣ ដើម្បី​ធ្វើការ​សាកសួរ​។​ ​ភាព​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០១៤ ត្រង់ចំណុច​លើ​ស្ពាន​ជ្រោយចង្វា ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​ ​

បុរស​ជា​ប្ដី​ដែល​ប៉ង​លោតទឹក​សម្លាប់ខ្លួន​ជាមួយ​ប្រពន្ធ​ខាងលើ​ឈ្មោះ វៀង​យ៉ាន​ទីន អាយុ​២០​ឆ្នាំ​មុខ របរ​លក់​នំ​បុ័ង​សាច់ ចំណែក​ប្រពន្ធ​ឈ្មោះ យ៉ិ​ន សុផល អាយុ​២៨​ឆ្នាំ មុខរបរ​លក់​នំ​បុ័ង​សាច់​ដូចគ្នា អ្នក​ទាំង​២​ស្នាក់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។​ ​

តាម​សម្តី​បុរស​ជា​ប្តី​និង​ប្រពន្ធ​ទាំង​២​នាក់​បាន​ឲ្យ​អ្នកព័ត៌មាន​ដឹងថា​ប្រមាណ​ជា​១​ខែ​មុន ឪពុក​ខាង​ប្តី​បាន​បបួល​ឲ្យ​ទៅរក​ស៊ី​និង​ស្នាក់នៅ​ជាមួយ​គាត់​នៅ​ម្ដុំ​ច្បារអំពៅ បុរស​ជា​ប្តី​ចង់ទៅ​តែ​ស្ដ្រី​ជា​ប្រពន្ធ​មិន​ព្រម ព្រោះ​នាង​ចង់​រកស៊ី​តែ​២​នាក់​ប្តី​ប្រពន្ធ​គឺ​ល្អ​ជាង​ដោយ​ការពិភាក្សា​មិន​ចុះសម្រុង​គ្នា លុះដល់​ល្ងាច​ថ្ងៃកើតហេតុ​ខាងលើនេះ​បុរស​ស្ដ្រី​ជា​ប្តី​ប្រពន្ធ​ខាងលើ​ក៏បាន​ណាត់គ្នា​មក​លោតទឹក​លើ​ស្ពាន​ជ្រោយចង្វា​ប៉ង​ធ្វើអត្តឃាត​តែម្តង​ប៉ុន្តែ​ពេលមកដល់​ស្ដ្រី​ជា​ប្រពន្ធ​បាន​ដូរ​ចិត្ត​និង​បាន​និយាយ​លួងលោម​ប្តី តែ​បុរស​ប្តី​មិន​ព្រម​ក៏មាន​ការ​ទាញ​គ្នា​ចុះឡើង​ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មកជួយ​ឃាត់ និង​នាំយកទៅ​សាកសួរ​តែម្តង​។​ ​

ចំពោះ​ករណី​ខាងលើនេះ សមត្ថកិច្ច​ដែល​នៅ​ប្រចាំ​គោល​អង្គភាព​ការពារ​គោលដៅ​ទី​៣ ហាក់បីដូចជា មិន​សហការ​ជាមួយ​អ្នកយកព័ត៌មាន​បែរជា​និយាយថា អ្នកកាសែត​មក​រញ៉េរញ៉ៃ​ច្រើន​ពួកគេ​មិនអាច ធ្វើការ​បានទេ មិនដឹង​មូលហេតុ​អ្វី​បានជា​លោក​ប៉ូលិស​ទាំងអស់នោះ​ប្រើពាក្យ​បែបនេះ មកលើ អ្នកយកព័ត៌មាន ដូចជា​ចង់​លាក់បាំង​រឿង​អ្វីមួយ​ចឹ​ង​៕ ​Image1 Image2