ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​សាលា​ម​ត្តេ​យ្យ​អង្គរ​

0

​សៀមរាប ៖ ( ដោយ ខេង ខេមរា​) អគារ​ថ្មី​២​ខ្នង មាន​១៧​បន្ទប់ ធ្វើ​អំពី​ថ្ម​ប្រក​ក្បឿង និង អគារ​ជួសជុល​១​ខ្នង កំពស់​២​ជាន់ ព្រមទាំង​សម​ទ្ធិ​ផល មួយចំនួនទៀត ក្នុង​សាលា​ម​ត្តេ​យ្យ​អង្គរ ខេត្តសៀមរាប ត្រូវបាន​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ព្រឹក ថ្ងៃទី ០២ ខែ Image1សីហា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប និង​លោកជំទាវ ដោយមាន​ការ អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ ជា​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា គណៈ​អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ និង អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព សប្បុរសជន និង សិស្សានុសិស្ស មាតាបិតា​សិស្ស និង ប្រជាពលរដ្ឋ​ផងដែរ ។​ ​Image2

ក្នុង​កិច្ច​ស្វាគមន៍​របស់លោក អ៊ុង សិរី​ឌី ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត បាន​ឲ្យ​ដឹង​ពី​ស្ថិតិ​កុមារ អាយុ ក្រោម ៦​ឆ្នាំ មាន​ចំនួន ១៥៣​ពាន់​៨៨៧​នាក់ ស្មើ ១៥%​នៃ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ៩៨២​ពាន់​៩៤៧​នាក់ ហើយ​ក្នុង ចំណោម​កុមារ ៣៣​ពាន់​៦២​នាក់ ស្មើ​២១%​ប៉ុណ្ណោះ ដែល​បានទទួល​សេវា​អប់រំ នៅតាម​សាលា​ម​ត្តេ​យ្យរ​ដ្ឋ ម​ត្តេ​យ្យ សហគមន៍ និង ឯកជន ហើយ​កុមារ​៧៩% មិនបាន​ទទួល​សេវា​អប់រំ នៅ​កម្រិត​មត្តេយ្យសាលា​នៅឡើយ ។Image3

​ម្យ៉ាងទៀត​អគារ​ថ្មី​២​ខ្នង មាន​១៧​បន្ទប់ និង ការជួស ជុល​ឡើងវិញ​នូវ​អគារ​ចាស់ ព្រមទាំង​សម​ទ្ធិ​ផល​មួយចំនួនទៀត គឺ​ត្រូវបាន​ផ្តួចផ្តើម គំនិត​ឡើង​របស់ លោកជំទាវ គួ​យ ណា​លីន ឃឹម ប៊ុន​សុង រួម​នឹង​បងប្អូន​សប្បុរសជន​នានា ដែល​បាន​ឧបត្ថម្ភ ជ្រោ​ម ជ្រែង​គ្រប់បែបយ៉ាង ដល់ សា​លាម​ត្តេ​យ្យ​អង្គរ ក្នុងការ​ជួសជុល សាងសង់​អគារ​ថ្មី ដោយ​សរុប​ទឹកប្រាក់​សាងសង់ ចំនួន ១៩១​ពាន់​៤៥៨,៩២ ដុល្លា​សហរដ្ឋអាមេរិក ។​ មានប្រសាសន៍ នោះ​ឯ​.​ឧ ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ក៏បាន​គូសបញ្ជាក់ថា ដោយ​មើលឃើញ​នូវ បញ្ហា​ប្រឈម ក្នុង​វិស័យ​អប់រំ កម្រិត​មត្តេយ្យសាលា ក្នុងស្ថានភាព​ជាក់ស្តែង​របស់​ខេត្ត ដែល មាន​កុមារ​តូចៗ​ជាច្រើន មិនបាន​ទទួល​សេវា​អប់រំ កុមារ​តូចៗ​នៅ​សា​លាម​ត្តេ​យ្យ​អង្គរ ។ Image4

ឯកឧត្តម​អភិបាលខេត្ត បាន​បន្តទៀតថា តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល បានចាត់ទុក​វិស័យ​អប់រំ ជា​វិស័យ​អទិភាព​ដ៏​ចំបង និង ជា​ឆ្អឹងខ្នង​នៃ​ការអភិវឌ្ឍន៍ សង្គមជាតិ ។ ​មានប្រសាសន៍​នោះ​ឯ​.​ឧ ទៀ បាញ់ ក៏បាន​លើកឡើងថា នេះ​ជា​ព្រឹត្តិការណ៍​លក្ខណៈ​ប្រវត្តិសាស្ត្រ ដែល យើង​គ្រប់រូប​ជា​អ្នកទទួលខុសត្រូវ​នៅក្នុង​សង្គម ក្នុងការ​រៀបចំ​អនាគត​របស់​កុមារ​តូចៗ ក្នុង​ការទទួល​បានកា​រ​អប់រំ កម្រិត​ដំបូង គឺ​ការសិក្សា​ថ្នាក់​ម​ត្តេ​យ្យ ដែលជា​សិទ្ធ​ទទួលបាន​ការអប់រំ​សម្រាប់​ពលរដ្ឋ​កម្ពុជា ។ Image5

ឯកឧត្តម​បន្តទៀតថា ការងារ​អប់រំ គឺជា​គន្លឹះ​នៃ​ប្រភព មធ្យោបាយ​ដ៏​សម្ខាន់​ក្នុង​ការកសាង​ធនធានមនុស្ស ដែល​ទាមទា​ឲ្យ​សង្គម​ទាំងមូល ចូលរួម វិនិយោគ​ឲ្យ​បាន​ខ្លាំងក្លា និង ទទួលខុសត្រូវ​ខ្ពស់​ប្រកបដោយ​ចិ​រ​ភាព ។ ម្យ៉ាងទៀត​នៅលើ​សកលលោក ការកសាង​ធន ធាន​មនុស្ស​ជា​កិច្ចការ​ប្រកបដោយ​អទិភាព និង​យកចិត្តទុកដាក់​ខ្ពស់បំផុត​ពី​រាជរដ្ឋាភិបាល ក្នុង​ស្មារតី វិនិយោគ​ធនធាន សាធារណៈ​លើ​វិស័យ​អប់រំ​ក៏មាន​សម​មាត្រ​ខ្ពស់​គួរ​ឲ្យ​ចាប់អារម្មណ៍​ផងដែរ ។

ឯកឧត្តម​ឧ​ប​នាយ​រដ្ឋមន្ត្រី ក៏បាន​ធ្វើ ការអំពាវនាវ នឹង ផ្តាំផ្ញើ​ដល់​លោកគ្រូ អ្នកគ្រូ មាតាបិតា​សិស្ស ក៏​ដូច​អាជ្ញាធរ​មូលដ្ឋាន រួមសហការ​គ្នា ក្នុងការ​ថែរក្សា សម​ទ្ធិ​ផល​ដ៏​ថ្មី​មួយ​នេះ ឲ្យ​បាន​គង់វង្ស ដែលជា​ថ្នាល​បណ្តុះបណ្តាល​នូវ​ធនធានមនុស្ស​កម្រិត​ដំបូង ព្រមទាំង​ធ្វើការ រៀបចំ តុបតែង​នៅតាម​បន្ទប់​ថ្នាក់រៀន និង ទីធ្លា​កម្សាន្ត​របស់​សិស្ស​ឲ្យ​មាន​អនាម័យ បរិស្ថាន​ល្អ ដើម្បី​អនាគត​របស់ កូនចៅ​យើងទាំងអស់គ្នា ហើយក៏​ធ្វើ​ឲ្យ​ក្រុង​ប្រ​ត្តិ​សាស្ត្រ​មួយ​នេះ​កាន់តែ​ស្រស់ត្រកាល​ឡើង​ថែម​ទៀតផង ។ ​

ក្នុងនោះដែរ​គណៈអធិបតី​ក៏បាន​ធ្វើការ​បំពាក់​នូវ​គ្រឿង​ឥស្សរិយយស និង លិខិត​ថ្លែងអំណរគុណ ដល់​ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជា​សប្បុរសជន ដែល​បាន​បរិចាក​នូវ​ថវិកា​ផ្ទាល់ខ្លួន កសាង និង ជួសជុល​សាលា​ម​ត្តេ​យ្យ​អង្គរ រួមមាន គ្រឿង​ឥស្សរិយយស នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សិរី​វឌ្ឍន៍ ចំនួន ២០ រូប ថ្នាក់​មហាសេនា ០១​រូប ថ្នាក់​ធិបឌិន ០១​រូប និង គ្រឿង​ឥស្សរិយយស​សុវត្ថា​រា ថ្នាក់​មហា​សេរី​វឌ្ឍន៍ ០១​រូប និង គ្រឿង​ឥស្សរិយយស មុនី​សារា​ភ័​ណ្ឌ ថ្នាក់​មហា​សេរី​វឌ្ឍន៍ ០៣​រូប ថ្នាក់​មហាសេនា ០៧​រូប និង ប្រគល់​លិខិត​ថ្លែង អំណរគុណ ចំនួន​៥០​រូប ។ ក្នុងនោះ​ក៏មាន​ការឧបត្ថម្ភ​ដល់​សមាជិក​សមាជិកា​ចូលរួម​ក្នុង​ពិធី​សម្ពោធ​នេះ​ផងដែរ ។