កម្មករសំណង់ម្នាក់ត្រូវជនល្មើសមិនស្គាល់មុខប៉ុនប៉ងបាញ់សម្លាប់

0

ព្រះសីហនុ៖ កម្មករសំណង់ម្នាក់ត្រូវបានជនល្មើសមិនស្គាល់មុខប៉ុនប៉ងបាញ់សម្លាប់ខណៈពេលកំពុងដេកលង់លក់លើអង្រឹង ។

ករណីប៉ុនប៉ងមនុស្សឃាតនេះ បានកើតមានឡើងនៅម៉ោង ១៩និង៣០នាទី ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្រុមហ៊ុន ហ្វាងឆឹង ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនល្មើសមិនស្គាល់មិនដឹងចំនួនបានលបបាញ់ ០១គ្រាប់ទៅលើកម្មករសំណង់ម្នាក់បណ្តាលឲ្យចំកំភូនដៃស្តាំធ្លាយទៅត្រូវបញ្ឆិតលើក្បាល ១កន្លែងដេរ៥ថ្នេរ ពេលកំពុងដេកលក់ក្នុងអង្រឹង ។

សមត្ថកិច្ចឱ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ ជាវ ញ៉ុន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករសំណង់ ទីកន្លែងកំណើតភូមិជម្ពូវ័ន្ត ឃុំឈើទាល ស្រុកជុំគីរី ខេត្តកំពត ។ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ ។

ក្រោយកើតហេតុជនរងគ្រោះក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគិលានដ្ឋានមិត្តភាពកងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាម ។ ហើយករណីអាចបណ្តាលមកពីរឿងគំនុំផ្ទាល់ខ្លួន ។បច្ចុប្បន្ន កំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ កំពុងស្រាវជ្រាវរកជនសង្ស័យ។