​ ៥ នាក់​ស្លាប់ ដោយសារ ធ្លាក់​យន្ដហោះ លើផ្ទះ នៅ​ប្រេ​ស៊ី​ល ​មនុស្ស ៥​នាក់​ស្លាប់ ក្នុងការ​ធ្លាក់​យន្ដហោះ

0

នៅ​ថ្ងៃ ទី​៣ ខែសីហា ឆ្នាំ​២០១៤ នេះ ខណៈដែល​យន្ដហោះ​នោះ បាន​ធ្លាក់​ទៅលើ ផ្ទះ​ប្រជា​ជា​ពលរដ្ឋ នៅ​ទីក្រុង បាល​សាស ក្នុង​រដ្ឋ​ម៉ា រ៉ា​ន​ហាវ ភាគ​ឦសាន​របស់​ប្រទេស​ប្រេ​ស៊ី​ល​, នេះ​បើ​យោងតាម កងពលតូច ជួយសង្គ្រោះ​អគ្គិភ័យ ប្រេ​ស៊ី​ល​បាន​និយាយ​ឲ្យ​ដឹង ។​ ​យោងតាម​សារព័ត៌មាន

ចិន​ស៊ិន​ហួ បានចេញ​ផ្សាយ នៅ​ថ្ងៃ​ចន្ទ ទី​៤ ខែសីហា ឆ្នាំ​២០១៤ បាន​ឲ្យ​ដឹងថា ប្រជាជន ៥​នាក់​ដែល​បាន​ស្លាប់បាត់​បង់ជីវិត ក្នុង​យន្ដហោះ​ដឹក​អ្នកដំណើរ Embraer -៧២០ កាលពី ព្រឹក​ព្រលឹម​ថ្ងៃអាទិត្យ នៅពេលដែល​យន្ដហោះ ហោះ​ពី​បាល​សាស ទៅ តំបន់​ធឺ​រេ​ស៊ីណា រដ្ឋធានី នៃ​រដ្ឋ ភុយ​អាយ ។​ ​យន្ដហោះ​នេះ បាន​ធ្លាក់​ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី បន្ទាប់ពី​ហោះ​ទ្បើង ហើយ​ជនរងគ្រោះ ជា​ស្ដ្រី​ម្នាក់ ដែល មាន​អាយុ ៨៧​ឆ្នាំ ដែលមាន​កូនស្រី របស់​ស្រី្ដ​នេះ និង​ចៅប្រុស ព្រមទាំង​ពី​ឡុ​ត និង​ប្រពន្ធ​គាត់​ផងដែរ បាន​ស្លាប់ ។ សូមបញ្ជាក់ថា យន្ដហោះ​នេះ​បាន​ធ្លាក់ ទៅលើផ្ទះ​របស់ ប្រជាជន​មួយកន្លែង ដែលមាន មនុស្ស​៤​នាក់ កំពុង​ដេក តែ​គ្មាន​នរណាម្នាក់ បាន​រងរបួស ឬ​ស្លាប់​នោះទេ ។ ចំពោះ​មូលហេតុ​នៃ​ការ ធ្លាក់​វិញ មន្ត្រីប៉ូលិស​កំពុងធ្វើកា​រ​ស៊ើបអង្កេត ៕