បន្ទាយមានជ័យះជនសង្ស័យក្នុងការជួញដូរគឿ្ងញៀ២០១គ្រាប់ដែលត្រូវសមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ឃាត់ខ្លួនបានបញ្ូនទៅសាលាដំបូលខេត្តបន្ទាយមានជ័យហើយកាលពីរសៀលថ្ងៃទី៤ សីហា២០១៤។
លោក ជា ដា មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែតបានអោយដឹងថាដោយអនុវត្តតាមបញ្ជារបស់លោក មេបញ្ជាការអាវុធហត្ថខេត្តលោកបានដឹកនាំកំលាំងប្រតិបត្តិការបង្គ្រាបបានជនសង្ស័យក្នុងការជួញដូរគ្រឿងញៀនម្នាក់មានឈ្មោះ សែន សីុណាត ហៅស្វិត ភេទប្រុស អាយុ៣២ឆ្នាំ
មានទីលំនៅភូមិ ក្បាល១សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី៣ សីហា ២០១៤ក្បែព្រំដែនកម្ពុជាថៃក្នុងភូមិ។ក្នុងប្រតិបត្តិការចុះបង្គ្រាបនេះសមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតមីនចំនួន២០១គ្រាប់និងប្រភេទ ទឹកកកចំនួនមួយថងតូចស្មើនឹង០,34ក្រាម។ក្រោយឃាត់ខ្លួនជនសង្ស័យបានត្រូវតុលាកាឃុំខ្លួនបណ្តោះអាសន្នហើយ៕






































