ខេត្តក្រចេះ៖ មន្ទីរទេសចរណ៍ខេត្តក្រចេះ បានបើក វគ្គបណ្តុះបណ្តាល មគ្គុទេសក៍ទេសចរណ៍ ដើម្បីពង្រឹងវិស័យទេសចរណ៍ក្នុងខេត្ត ភូមិភាគ ឦសានមួយនេះ ឲ្យកាន់តែល្អប្រសើរថែម ទៀត។ បន្ទាប់ពីឆ្លងកាត់ ការបណ្តុះបណ្តាលរយៈពេល១២ថ្ងៃ មន្ត្រីជាសិក្ខាកាម បានទទួលនូវចំណេះដឹងជាច្រើន ហើយក៏ទទួលបាន នូវកិត្តិយស ដោយលោក ហឿ ស៊ីយ៉ែម អភិបាលខេត្តក្រចេះស្តីទី បានអញ្ចើញចែកវិញ្ញាបនបត្រ ជូនថែមទៀតផង។ សិក្ខាកាម ដែលទទួលបានការបណ្តុះបណ្តាល មគ្គុទេសក៍ទេសចរណ៍នេះ មានចំនួន ២៤នាក់ ក្នុងនោះមានស្រី ៨នាក់។
នៅក្នុងឱកាស បិទវគ្គបណ្តុះបណ្តាលនាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤នេះ លោក រុន ភារ៉ា ប្រធានមន្ទី ទេសចរណ៍ខេត្ត បានមាន ប្រសាសន៍ថា វគ្គបណ្តុះ បណ្តាលបានចាប់ពីថ្ងៃទី ០៣ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤។
ប្រធានមន្ទីទេសចរណ៍រូបនេះ មាន ប្រសាសន៍បន្តថា វគ្គបណ្តុះបណ្តាលនេះ បានលើកយកនូវទ្រឹស្តី នៃមេរៀនមគ្គុទេសក៍ទេសចរណ៍ ចំណុចសំខាន់ៗ បីយ៉ាងរួមមាន៖ ទី១. ចំណេះដឹង និងជំនាញ, ទី២. ចំណេះដឹងទូទៅ និងទី៣. ចំណេះដឹងគតិយុត្តិ ដើម្បីជំរុញការយល់ដឹងពី ទីតាំង ភូមិសាស្ត្រ និងអេកូទេចរណ៍ ការគ្រប់គ្រងបរិស្ថានទេសចរណ៍ និងទំលៀមទម្លាប់ប្រពីណៃ ក្រមសីលធម៌មគ្គុទេសក៍ ទេសចរណ៍ ប្រកាសនូវសារាចរណែនាំស្តីពី និងការគ្រប់គ្រងអាជីវកម្មមគ្គុទេសក៍ទេសចរណ៍។កញ្ញា លន់ ចន្ថា តំណាងសិក្ខាកាម បានសំដែងចំណាប ់អារម្មណ៍ថា បន្ទាប់ពីបានឆ្លងកាត់វគ្គបណ្តុះ បណ្តាល រយៈពេល១២ថ្ងៃ បានជួយបង្កើនឲ្យសិក្ខា កាន់តែការយល់ដឹងកាន់តែច្បាស់ អំពីអត្ថប្រយោ ជន៍មគ្គុទេសក៍ទេសចរណ៍ ដើម្បីលើកកម្ពស់ គុណភាពសេវាកម្មទេសចរណ៍ និងអភិវឌ្ឍន៍ ទេសចរណ៍សម្រាប់ខេត្តក្រចេះ។
កញ្ញា លន់ ចន្ថា ក៏បានប្រកាសប្តេជ្ញាចិត្តផងដែរថា «ខេត្តក្រចេះ ជាខេត្តមួយសម្បូរ ទៅដោយសក្តា នុពលទេសចរណ៍ ដ៏មាន ម្លៃទាំងវប្បធម៌ និងធម្មជាតិ យើខ្ញុំជាមគ្គុទេសក៍ទេសចរណ៍ ផ្នែកសេវាកម្មទេសចរណ៍ សូមធ្វើការប្តេជ្ញាខិតខំលើកម្ពស់ សេវាបម្រើភ្ញៀវ ឲ្យបានកាន់តែល្អប្រសើថែមទៀត ដោយទាញយកកាអនុត្តន៍ រៀនស្វែងយល់ពីតម្រូវការភ្ញៀវ ការពារ សុវត្ថិភាព ជូនភ្ញៀវនិងរក្សា ប្រពីណៃរសរាយ រាក់ទាក់ធ្វើយ៉ាងណា ឲ្យអាជីកម្ម សេវាល្អ ដើម្បីចូល រួមចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីដ្ឋាន ស្អាត សេវាល្អ»។
លោក ហឿ ស៊ីយ៉ែម ក៏បានថ្លែងជំរុញ ឲ្យមន្ទីទេសចរណ៍ អង្គភាពពាក់ព័ន្ធ ពិសេសសិក្ខាកាមទាំងអស់ ដែលបានបញ្ចប់នូវ វគ្គបណ្តុះបណ្តាល មគ្គុទេស ក៍ទេសចរណ៍នាថ្ងៃនេះ ត្រូវយកចំណេះដឹងទាំងនេះ បន្តការអនុវត្តន៍ ជំរុញការអភិវឌ្ឍន៍ វិស័យ ទេសចរណ៍ ក្នុងខេត្តក្រចេះ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ លើកស្ទួយកិត្យានុភាពជាតិ ឲ្យសក្តិសម និងកិត្តិនាមរបស់កម្ពុជា «ព្រះរាជាណចក្រ អច្ឆរិយ: »។
លោកបានបន្ថែមថា វិស័យទេសចរណ៍ត្រូវចាត់ ទុកជាវិស័យអាទិភាពមួយ ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី០៣ របស់រាជរដ្ឋាភិបាលក្នុងមុំ នៃកាអភិវឌ្ឍន៍វិស័យឯកជនក្នុងការដើរតួនាទី ជាមាសបៃ តងរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច តាមរយៈការបង្កើនឱកាសកាងារ សំដៅលើកការ បង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ដែលជាការួមចំណែក កាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោ បាយរបស់រាជរដ្ឋភិបាល៕