​​សារមន្ទីរ​នរៈ​បូរី​ជា​សម្បត្តិ​ឯកជន​តែ​បាន​រក្សា​នៅ​កេរ្តិតំណែល​វប្ប​ធ​ម៏​ជាតិ​យ៉ាង សំបូរបែប​

0

​កំពង់ស្ពឺ​៖ សារមន្ទីរ​នរៈ​បូរី នេះ​ស្ថិតនៅតាម​ដងផ្លូវ​ជាតិ​លេខ​៤ ត្រង់ចំណុច​ភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​ដែលមាន​ផ្ទៃដី​សរុប​ប្រ​ម៉ាណ ជាង​៤​ហិតា​និង​សាងសង់​ចំនួន​៣​អាគារ​ធំ​ជា​លក្ខ​ណះ​គ្រប់​សម​យ័​កាល​នៃ​បុ​ព្ធ​បុរស​ខ្មែរ​។ ហើយ​សារមន្ទីរ​នរៈ​បូរី​គ្រប់គ្រង​ជា​លក្ខ​ណះ​គ្រួសារ​របស់​ឯក​ត្ត​ម ន​រះ រត​នះ​វ​ឌ្ឍ​នោ និង​លោក ជំទាវ សូ សុគន្ធា​រី ដែល​ឯកឧត្តម​មានមុខ​ងារ​រដ្ឋលេខា ធិ​ការ​ក្រសួង​ធម្មការ​និង​សាសនា​។

សារមន្ទីរ​នេះ​ត្រូវបាន​សាងសង់​ឡើងជា​លក្ខណ​គ្រួសារ​មួយ​ក្នុង​បំណង​ទុក ជា​សម្បត្តិ​ផ្ទាល់ខ្លួន​របស់គាត់​ផង ហើយ​និង​ជាការ​ចូលរួមចំណែករ​ក្សា​ទុក​នូវ​បេតិកភណ្ឌ​សម្បត្តិ​វប្បធម៌​ជាតិ ឲ្យ​គង់វង្ស​ផងដែរ​បើទោះបី​សារមន្ទីរ​នរៈ​បូរី នេះ​មិនសូវមាន​សម្បត្តិ​វប្ប​ធ​ម៏​មាន​តំលៃក្តី​តែ​បាន បង្ហាញថា​សម្បត្តិ​ដែល​សល់​ពី​ដូនតា​ទាំង​ប៉ុន្មាន​ត្រូវបាន​សាង​ឡើង​ក្នុងនៃ​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ស្គាល់​។ 20140805_101410

សារមន្ទីរ​ន​រះ​បូរី​មាន​វត្ថុ​បុរាណ​តាំងពី​បុ​រេ​ប្រ​វត្ត រហូតមកដល់​បច្ចុប្បន្ន​នេះហើយ​វត្ថុ​ទាំងនោះ​ភាគច្រើន​ដូចជា​រូ​បដិមា ធ្វើ​អំពី​ឈើ ពី​ថ្ម​និង​មាន​កូ​លា​ភា​ជ​ដែល​សរុប​ទាំងអស់​មាន​រាប់ពាន់​វត្ថុ​បុរាណ​ដែល​បាន​សាង សង់​យក​គំរូ​នា​សម​យ័​ដើម​ផងដែរ​។ ហើយ​នៅក្នុង​សារមន្ទីរ​នេះ​គេ​បានដាក់​តាំងនូវ​វត្ថុ​ជាច្រើន​ប្រភេទ​ធ្វើ អំពី​ថ្មភក់ ថ្មភ្នំ ពី​ឈើ ដូចជា ព្រះពុទ្ធ​ប្បដិមា រូបចម្លាក់​ព្រះបាទ ជយ​វរ្ម័នទី ៧ រូប​ឆ្មាំ​ប្រាសាទ រូបនាង​ចេក​នាង​ចម ៘ និង វត្ថុ​ប្រើប្រាស់​ពី​ជំនាន់​បុរាណ​ត្រូវបាន​ឯក​ត្ត​ម ន​រះ រត​នះ​វ​ឌ្ឍ​នោ ដើរ​ប្រមូល​ទិញ​យកមក​ដាក់​ក្នុង សារមន្ទីរ​ន​រះ​បូរី ទុក​ឲ្យ​ទស្សនា រួមមាន​ឆ្នាំង​ស្ពាន់ កុលាលភាជន៍ ឬ ចាន ឆ្នាំង​ធ្វើ​ពី​ដីឥដ្ឋ ក្រឡ ពួច ចង្កៀង​ជាដើម ។ 20140805_101551

ក្រៅពីនេះទៀត​មាន​ក្បាច់ ចម្លាក់​តុ ទូ កៅអី ដែល​ធ្វើ​ពី​ឈើ​ពី​គល់ឈើ​ធំៗ​ដែលជា​ស្នាដៃ​ខ្មែរ​ពិតៗ​ខ្លះ​មាន​អាយុកាល ជាច្រើន​ឆ្នាំ ខ្លះទៀត​ទើបបាន​កសាង​នាពេលនេះ​តាម​រចនាបទ​ដើម ។ នៅមាន​សំបក​សត្វ​អំពី​សំបកខ្យង​ឬ​លៀស​សមុទ្រ បានបង្ហាញ​ពី​ស្នាដៃ​យ៉ាង​រស់ រវើក​របស់​កូន​ខ្មែរ​វត្ថុ​ទាំងអស់នេះ​ត្រូវបាន​គេ​តម្កល់​ទុកដាក់​ដោយឡែក​ពីគ្នា​យ៉ាង​មាន​របៀបរៀបរយ​តាម​ជួរ​តាម​ខ្នាត​ឥតខ្ចោះ​ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​បាន​ចូលមក​ទស្សនា​ម្នាក់ៗ​គយគន់​ស្ទើ​មិន​ដាក់​ភ្នែក​ពី​ការរៀបចំ​របស់​អ្នកគ្រប់គ្រង​សារមន្ទីរ​ន​រះ​បូរី ។ 20140805_101905

បើ​យើង​ក្រឡេកមើល​នៅតាម​ថែវ​នីមួយៗ​ឬ​ជ្រុង​និ​មួយៗ នៃ​សារមន្ទីរ​នោះ​ទើបបាន​ដឹងថា​ស្នាដៃ​អ្នក​ស្ថាបនា​មាន​ភាពល្អ​ទាំង​ខាង​ចម្លាក់​ក្បូរក្បាច់​តាម​រូប​នានា​នៅតាម​ប្រសាទ​បុ​រា​ណ្យ​ខ្មែរ​ដែល​អ្នកទស្សនា​ហាក់​បានឃើញ​ដោយផ្ទាល់​ភ្នែក​នៅ​ប្រសាទ​ទាំងនោះ​នូវ​ចំពោះមុខ​។​ វត្ថុ​ទាំង​ប៉ុន្មាន​នេះ មុននឹង​បាន​យកមក​ដាក់តាំង​នៅក្នុង​សារ មន្ទីរ​នេះ ត្រូវបាន​ឯក​ត្ត​ម ន​រះ រត​នះ​វ​ឌ្ឍ​នោ និង​លោក ជំទាវ សូ សុគន្ធា​រី ជា​ម្ចាស់​ប្រមែប្រមូល​ទិញ​ពី​អ្នកស្រុក​នៅតាម ខេត្ត​ផ្សេងៗ​តាំងពី​ក្រោយ​ប្រទេសជាតិ​បាន​រំដោះ​ពី​របប​ខ្មែរ ក្រហម​ឆ្នាំ ១៩៧៩ មកម្ល៉េះ ។​ ​ហើយ​នៅក្នុង​សារ មន្ទីរ​នេះ​នៅមាន​ត្រី​ឆ្តោ​យក្ស​ដែល​បាន​នាំចូល​ពី​តំបន់ (​អា​ម៉ា​ហ្សូ​ន​) មាន​ទម្ងន់​មួយ​ក្បាល​រហូត​ជាង​១០០​គីឡូក្រាម ដាក់តាំង​ជូន​ភ្ញៀវ ទស្សនា​។ 20140805_102008

បងស្រី​ដែល​បំរើការ​ផ្នែក​លក់ដូរ​ក្នុង​សារមន្ទីរ​នេះ​បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ​គាត់​សង្កេតឃើញថា ភ្ញៀវ​ដែល​ចូលមក​ទស្សនា ដែល​សំបូរ ជាងគេ​គឺ​ថ្ងៃអាទិត្យ ហើយ​ភាគច្រើន​នៃ​ទស្សនា​នោះ​ជា​សិស្ស​ឬ​អ្នក​ធ្វើក​ម្មការ សិ​ក្ស ឬ​ជា​និ​សិ​ត្ស ។​ដោយឡែក​ប្រជាពលរដ្ឋ​និង​ព្រះ​ស​ង្ស​ក៏មាន​បាន​ចូល ទស្សនា​ស្ទើ​មិន​លោះ​ថ្ងៃ​ដែរ​។​ ​យោងតាម​ការ​ឲ្យ​ដឹង​ពី​អ្នកគ្រប់គ្រង​សារមន្ទីរ​នរៈ​បូរី​នេះ​បាន​ឲ្យ​ដឹងថា​សារមន្ទីរ​បាន​កសាងឡើង​ផ្ទៃដី​ជាង​៤​ហិតា និង​ចែកចេញជា​បី​អាគារ​ធំៗ​មួយ​អាគារ សម្រាប់ លក់​ម្ហូបអាហារ​និង​២​អាគារ​ទៀត​សម្រាប់​តាំង​វត្ថុ​បុ​រា​ណ្យ​ទុក​ភ្ញៀវ ទស្សនា ។​ ​20140805_104222

ប្រភព​បន្តថា តំលៃ​លក់​សំបុត្រ​ធម្មតា​ត្រឹម ២០០០​រៀល ក្នុង ម្នាក់ តែ​ម្ចាស់​សារមន្ទីរ​នរៈ​បូរី ឯក​ត្ត​ម ន​រះ រត​នះ​វ​ឌ្ឍ​នោ បា​នប​ញ្ជុះ​តំលៃ​ពិសេស​ជូន​ដល់​ក្មួយៗ ដែលជា​កម្មសិក្សា​ថ្នាក់ជាតិ​ដែល​បាន ទំនាក់ទំនង​ជាមុន ក្នុងនោះ​ចំពោះ​ជនពិការ​និង​ព្រះ​ម្ចាស់​សារមន្ទីរ​មិន​លក់ សំបុត្រ​ទេ​គឺ​អនុញ្ញាតិ​ឲ្យ​ចូល​ទស្សនា​ដោយ​មិន​យកប្រាក់​ឡើយ​។​ ​តាម​ធម្មតា​សារមន្ទីរ​នរៈ​បូរី​របស់ ឯក​ត្ត​ម ន​រះ រត​នះ​វ​ឌ្ឍ​នោ បាន​ខាត​ជា​រៀងរាល់​ទៅលើ​ថ្លៃបង់​ទឹក​បង់​ភ្លើង និង​អ្នក​ថែទាំ តែ​ដោយ​ការស្រឡាញ់​ប្រពៃណី​និង​វប្ប​ធ​ម៏​ជាតិ​លោក​បាន​លះបង់​នៅ​កំលាំង​ពលកម្ម​និង​ប្រាក់កាស​ផ្ទាល់ខ្លួន​មក​ទិញ​សម្ភា​រះ​ចាស់ៗ​បុ​រា​ណ្យ​មក​ដាក់តាំង​ទុក​ជូន​អ្នកជំនាន់ក្រោយ​បានឃើញ​និង​ស្វែងយល់​ពី​វប្ប​ធ​ម៏​ជាតិ​៕​