អភិបាលខេត្តកំពង់ចាម ទទួល អំណោយ ជា សម្ភារៈ ស្បៀងអាហារ និង ថវិកា ពី សប្បុរសជន ដែល បាន ចូលរួម ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជា ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ រួមនឹង អភិបាល រង ខេត្ត នាព្រឹក ថ្ងៃ ទី ៥ ខែមេសា ឆ្នាំ ២០២១ នេះ បាន អញ្ជើញ ទទួល អំណោយ ជា សម្ភារៈ ស្បៀងអាហារ និង ថវិកា ពី លោក ស៊ុយ ភូនាថ នាយកក្រុម ហ៊ុន អេស ធី អេស អែតវេីថាយស៉ីង ឯ.ក និង មន្ទីរ សាធារណការ និង ដឹក ជញ្ជូន ខេត្តកំពង់ចាម រួមជាមួយ សប្បុរសជន នានា ដែល បានចូលរួម ជាមួយ រាជរដ្ឋាភិបាល ដេីម្បី ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ខណៈ កម្ពុជា កំពុង ស្ថិត ក្នុង ដំណាក់កាល រួមគ្នា ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ ដ៏ កាច សាហាវ នេះ ។

គួរ បញ្ជាក់ ថា ក្នុង ពិធី ប្រគល់ និងទទួល អំណោយ នេះ លោក ស៊ុយ ភូនាថ នាយកក្រុម ហ៊ុន អេស ធី អេស អែតវេីថាយស៉ីង ឯ.ក បាន ឧបត្ថម្ភ អង្ករ ១តោន មីម៉ាម៉ា ២០កេស ទឹកបរិសុទ្ធ ២០កេស ម៉ាស១ម៉ឺន ម៉ាស និង ទឹកអាល់កុល ៦០លីត្រ . មន្ទីរ សាធារណការ និង ដឹក ជញ្ជូន ខេត្តកំពង់ចាម ឧបត្ថម្ភ ទឹក បរិសុទ្ធ ៥០០យួរ . ធនាគារ អេស៊ីលីដា ៨សាខា ក្នុង ខេត្តកំពង់ចាម ឧបត្ថម្ភ ម៉ាស ចំនួន ១ម៉ឺន ម៉ាស អាល់កុល ២៤០លីត្រ មី១៦កេស និង ទឹក បរិសុទ្ធ ១៦កេស . លោក ឧកញ៉ា សាយ ហាង និង លោកជំទាវ ឧបត្ថម្ភ ថវិកា ៤លានរៀល ម៉ាស ចំនួន ១ម៉ឺន ម៉ាស ទឹក បរិសុទ្ធ ១០០កេស និង អាល់កុល ១៥០លីត្រ . គណៈ អាជីវករ ផ្សារ បឹងកុក ឧបត្ថម្ភ ថវិកា ២លានរៀល . ក្រុមហ៊ុន CP ឧបត្ថម្ភ ម៉ាស ចំនួន ១២.៥០០ម៉ាស អាល់កុល ១២០លីត្រ និង ទឹក បរិសុទ្ធ ចំនួន ៥០កេស . ឯកឧត្តម លី ថៃហាក់ ឧបត្ថម្ភ ទឹក បរិសុទ្ធ ចំនួន ៥០០យួរ និង ក្រុមហ៊ុន ថាណាខន ឧបត្ថម្ភ ធូកមូស ៣កេស ថ្នាំ បាញ់ មូស ១កេស អាល់កុល ៣០លីត្រ ខោទឹកនោម ១បាវ និង ទឹក បរិសុទ្ធ ចំនួន ៥កេស ផងដែរ ។

ឆ្លៀត ក្នុង ឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែងអំណរគុណ ចំពោះ ម្ចាស់ ក្រុមហ៊ុន ក៏ដូចជា សប្បុរសជន នានា ដែល បាន គាំទ្រ ឧបត្ថម្ភ ជា សម្ភារៈ ស្បៀងអាហារ និង ថវិកា ជូន ដល់គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ ហើយ ក៏ជាការជួយរំលែកទុក្ខលំបាក ការខ្វះខាត របស់បងប្អូន ពលករ ចំណូល ស្រុក និង អ្នក ពាក់ព័ន្ធ ព្រឹត្តិការណ៍ ២០កុម្ភៈ ដែល កំពុង ធ្វើចត្តាឡីស័ក ផង ដែរ ៕