កំពង់ចាម : ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ក្រេីនរំលឹកដល់មន្ត្រី ឲ្យ មាន វត្តមាន ធ្វើ ការងារ ឲ្យ បាន ពេញលេញ នៅកន្លែង ផ្តល់ សេវា សាធារណៈ ជាពិសេស អង្គភាព ច្រក ចេញ ចូល តែ មួយ និង ការិយាល័យ ប្រជាពលរដ្ឋ ទាំង ចំនួន មន្ត្រី និង ម៉ោង ធ្វើ ការងារ ធ្វេីយ៉ាងណា ត្រូវ ជំរុញ ការ ផ្ដល់ សេវា ឲ្យ មាន ប្រក្រតី ភាព និង និរន្តរភាព ក្នុងការ ផ្ដល់ សេវា សាធារណៈ ជូន ប្រជាពលរដ្ឋ ឲ្យ បានល្អប្រសើរ ។ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង កិច្ចប្រជុំ ពិភាក្សា ការស្នើសុំបង្កើត បំបែកភូមិ លុបភូមិ ការកាត់ភូមិ និងការកំណត់ឈ្មោះភូមិ នាព្រឹក ថ្ងៃ ទី ១៩ ខែមេសា ឆ្នាំ ២០២១ ។
ក្នុង កិច្ចប្រជុំ នេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ទទួល យក ការ ស្នើសុំ របស់ រដ្ឋបាល ក្រុង -ស្រុក ទៅ លើ ការ បំបែក ភូមិ ចំនួន ៤១ភូមិ បង្កើត ភូមិ ថ្មី ៧ ភូមិ លុប ភូមិ ៨ និង កាត់ ភូមិ ចំនួន ២ សរុប ស្មើ នឹង ៥៨ ករណី ខណៈ ខេត្តកំពង់ចាម មាន ភូមិ ចំនួន ៩១៦ភូមិ ហើយ កេីនឡេីង ទៅ ជា ៩៥៦ភូមិវិញ ដែល តម្រូវ ឲ្យ ទីចាត់ការ ផែនការ និង វិនិយោគ រៀបចំ នូវ ឯកសារ សំណើ បូកសរុប រួម ទាំង ការ កសាង ផែនទី រដ្ឋបាល ភូមិ និមួយៗ និង ពិនិត្យ អក្ខរាវិរុទ្ធ ឈ្មោះ ភូមិ ឲ្យ បាន ត្រឹមត្រូវ ដើម្បី ស្នេី ទៅ ក្រសួង មហាផ្ទៃ ជា បន្ទាន់ ។
ឆ្លៀត ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បាន ថ្លែង ថា ការ គ្រប់គ្រង មន្ត្រី រាជការ ក្នុង ពេលអនុវត្ត វិធានការ សុខាភិបាល នេះ នាយក រដ្ឋបាល និង អភិបាល ក្រុង -ស្រុក ទាំង អស់ ត្រូវ បន្ត ពិនិត្យ មេីល មន្ត្រី ធ្វេយ៉ាងណាត្រូវ ធានា ថា គាត់ មក ធ្វើការ ឲ្យ បាន ទៀងទាត់ ពេលវេលា ដោយ មិន ត្រូវ ប្រេីប្រាស់ ហេតុផលថា កូវីដ ហេីយមិនបានមក ធ្វើការ នោះទេ ព្រោះ ការជូន ដំណឹង កាត់បន្ថយ មន្ត្រី ធ្វើ ការងារ ចំពោះ មន្ត្រី ក្របខណ្ឌ ក្រសួងតែ ប៉ណ្ណោះ ដោយឡែក រដ្ឋបាល នៅ ថ្នាក់ ក្រោម ជាតិ មិន ទាន់ មាន ការ ណែនាំ ឲ្យ កាត់បន្ថយ មន្ត្រី នៅឡើយទេ ។
ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត បាន សង្កត់ ធ្ងន់ថា មន្ត្រី ដែលបាន ទៅ រាជធានី ភ្នំពេញ ក្នុង អំឡុង ពេល ចូល ឆ្នាំ ថ្មី នេះ នៅពេល ត្រឡប់ មក វិញ នឹង តម្រូវ ឲ្យ អនុវត្ត ធ្វើ ចត្តាឡីស័ក ចំពោះ ការ ធ្ធេី ដំណើរវិញ គឺ ត្រូវ ទទួល ខុសត្រូវ ដោយ ខ្លួនឯង ហើយ បេី បានមក ដល់ ខេត្ត វិញ ដោយ ជោគជ័យ ចាត់ទុក ថាជា សំណាងទៅចុះ ប៉ុន្តែ ប្រសិនជា អត់ បានមក ធ្វើ ការ ងារ ក្នុង រយៈពេល ៣ថ្ងៃ ជាប់ៗ គ្នា នោះ គឺចាត់ទុក ថា មន្ត្រី រូបនោះបាន បោះបង់ ចោល ការងារ នឹង ត្រូវ ស្នើ សុំ ឲ្យ លុប ឈ្មោះ ចោល ពី ក្របខ័ណ្ឌការងារ ផង ដែរ ៕