ជនល្មើសលួចកាប់រានទន្រ្ទានដីព្រៃអង្គតែនចំនួន៥នាក់ត្រូវបានតុលាការសំរេចបញ្ចូនចូលពន្ធនាគាខេត្តកំពង់ធំហើយ

0

កំពងធំ= កុំចេះតែហ៊ាន! បន្ទាប់ពីកម្លាំងមន្រ្ដីនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ បានសហការណ៍គ្នាជាមួយកម្លាំង ឌឺបេ ព្រមជាមួយនិងអ្នកសារព័ត៏មាន បានចុះ ក្របួចចាប់បានជនល្មើស៥នាក់និង រថយន្ដ២គ្រឿងព្រមទាំងសម្ភារះមធ្យោបាយមួយចំនួន កាលពីយប់វេលាម៉ោង៩និង៥៤នាទីថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២១ នៅតំបន់ព្រៃអង្គតែន ក្បែរចំនុចផ្លូវ៣៥ ក្នុងទឹកដី ឃុំបឹងល្វាស្រុកសន្ទុក ខេត្តកំពង់ធំរួចមក នៅរសៀលថ្ងៃទី២៦ ខែមេសាឆ្នាំ២០២១ត្រូវបានតុលាការសំរេចបញ្ចូនចូលពន្ធនាគាខេត្តកំពង់ធំហើយ។
យោងតាមរបាយការណ៍បញ្ចាក់នៃការបញ្ចូនខ្លួនជនល្មើសចូលពន្ធនាគា មានដូចតទៅ= ទី ១ ឈ្មោះ នាក់ សឿង ភេទប្រុស ត្រូវបទចោតពីបទ សមគំនិត កាបគាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ធិក្បែរចំនុចក្លោងទ្វាវត្តត្បែងក្នុងទឹកដីភូមិកំពុបអំបិល ឃុំបឹងល្វាស្រុកសន្ទុក ខេត្តកំពង់ធំថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២១។
២ ឈ្មោះ ទុយ សុខខុម ភេទប្រុស ជាសមាគមន៍អ្នកអភិរក្សធនធានធម្មជាតិបរិស្ថាន ត្រូវបទចោតពីបទ សមគំនិត កាបគាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ធិក្បែរចំនុចក្លោងទ្វាវត្តត្បែងក្នុងទឹកដីភូមិកំពុបអំបិល ឃុំបឹងល្វាស្រុកសន្ទុក ខេត្តកំពង់ធំថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២១។ ។
ទី ៣ ឈ្មោះ សុខពិសី ភេទប្រុស ជាប្រជាកសិករ ត្រូវបទចោតពីបទ កាបគាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ធិ ក្បែរចំនុចក្លោងទ្វាវត្តត្បែងក្នុងទឹកដីភូមិ កំពុបអំបិល ឃុំបឹងល្វាស្រុកសន្ទុក ខេត្តកំពង់ធំថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២១។
៤ ឈ្មោះ គង់ សុផាន ភេទប្រុស ជាប្រជាកសិករ ត្រូវបទចោតពីបទ កាបគាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ធិ ក្បែរចំនុចក្លោងទ្វាវត្តត្បែងក្នុងទឹកដីភូមិ កំពុបអំបិល ឃុំបឹងល្វាស្រុកសន្ទុក ខេត្តកំពង់ធំថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២១។
៥ ឈ្មោះ មឿ ម៉ន ភេទប្រុស ជាប្រជាកសិករ ត្រូវបទចោតពីបទ កាបគាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ធិ ក្បែរចំនុចក្លោងទ្វាវត្តត្បែងក្នុងទឹកដីភូមិ កំពុបអំបិល ឃុំបឹងល្វាស្រុកសន្ទុក ខេត្តកំពង់ធំថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២១។
លោក តុប កក្កា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំបានអោយដឹងថា កុំចេះតែហ៊ាន! ជនល្មើសទាំង៥ នាក់ដែលលួចកាបគាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ធិ ត្រូវបានតុលាការសំរេច បញ្ចូនចូលពន្ធនាគាហើយកាលពីរសៀលថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០២១៕ប៊ុនរិទ្ធី