Barcelona (​បា​សេ​ឡូ​ណា​) ឈានដល់​កិច្ចព្រមព្រៀង​ទិញ Thomas Vermaelen (​ថូ​ម៉ាស វើ​ម៉ា​

0

​ ​ឡេ​ន​) ពី Arsenal (​អា​សេណ​ល​) ​ក្លិប​អ្នកមាន​បុណ្យ Barcelona (​បា​សេ​ឡូ​ណា​) បាន​ឈានដល់​កិច្ចព្រមព្រៀង​ទិញយក​ខ្សែការពារ​សញ្ជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​គឺ​កីឡាករ Thomas Vermaelen (​ថូ​ម៉ាស វើ​ម៉ា​ឡេ​ន​) ពី​ក្លិប​កាំភ្លើង​ធំ Arsenal (​អា​សេណ​ល​) ដោយមាន​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ ។​ Vermaelen (​វើ​ម៉ា​ឡេ​ន​) បាន​រួមរស់​ជាមួយ Arsenal (​អា​សេណ​ល​) អស់​រយៈពេល​៦​ឆ្នាំ​ក្រោយពេល​ផ្លាស់​ចេញពី​ក្លិប Ajax (​អា​ហ្សា​ក់​) របស់​ហូ​ឡង់​ហើយ​រូបគេ​នឹងត្រូវ Barcelona (​បា​សេ​ឡូ​ណា​) ធ្វើ​ពិធី​បង្ហាញ​នៅ​ថ្ងៃអាទិត្យ​នេះ ។​ ​ក្លិប​បិសាច​ក្រហម Manchester United (​មេន​ឆេ​ស្ទើ យូ​ណាយ​ធី​ដ​) ក៏​ធ្លាប់មាន​ទំនាក់ ទំនង​ចង់បាន​ខ្សែការពារ​កណ្តាល​រូបនេះ​ផងដែរ​ប៉ុន្តែ​ក្លិប​នេះ​បានបញ្ចប់​ការ​តាម​ប្រ​ម៉ាញ​រូបគេ​វិញ ។​ ​គួរ​បញ្ជាក់ថា Vermaelen (​វើ​ម៉ា​ឡេ​ន​) បាន​ចូល​លេង​ឲ្យ Arsenal (​អា​សេណ​ល​) ជាង​១០០​ប្រកួត​មកហើយ ៕