អាម៉េរិក ប្រកាសអាសន្ន កម្រិត​ខ្ពស់បំផុត ជុំវិញ​ការ រាលដាល វី​រ៉ុ​ស Ebola

0


​ប្រធាន​មជ្ឈមណ្ឌល សម្រាប់​គ្រប់គ្រង និង​ការពារ​ជម្ងឺ អាម៉េរិក ហៅ​កាត់​ថា CDC បាន​និយាយថា លោក​បាន​ផ្សព្វផ្សាយ​ពី​កម្រិត នៃ​ការ ឆ្លើយតប​របស់​ទីភ្នាក់ងារ ដែល​បាន​ទៅដល់​អាហ្វ្រិក​ខាងលិច ដែលជា​កន្លែង​ដែល​ជម្ងឺ Ebola កំពុង​រាលដាល និង​បញ្ជាក់​ពី ស្ថានភាព ប្រុងប្រយ័ត្ន​របស់ខ្លួន​ខ្ពស់បំផុត​។​
​ប្រធាន CDC លោក ថម ហ្វ្រ៊ី​ឌិន បាន​និយាយថា “​ខ្ញុំ​បានប្រកាស​ឲ្យ​ដឹង ពី​ប្រតិបត្តិការ​របស់​មជ្ឈមណ្ឌល សង្គ្រោះបន្ទាន់ ដែល​បាន ប្រកាសអាសន្ន​នូវ​កម្រិត​មួយ​សម្រាប់​ការរីក​រាលដាល​នៃ​ជម្ងឺ​នេះ​។ លោក​បាន​បន្ថែមទៀតថា នេះ​គឺជា កម្រិត​ខ្ពស់បំផុត​សម្រាប់​ពួកយើង “​វា​មិន​មានន័យថា វា​មាន​ហានិភ័យ​កើនឡើង ទៅដល់​ជនជាតិ អាម៉េរិក​នោះទេ ប៉ុន្តែ​វា​មានន័យថា​យើង​ត្រូវបាន ទទួលយក​ជាការ​ខិតខំ​ប្រឹង ប្រែង​យ៉ាងច្រើន ក្នុងការ ធ្វើ​អ្វី​គ្រប់ យ៉ាង​ដែល​យើង​អាច​ធ្វើបាន ដើម្បី​បញ្ឈប់​ការ​រាលដាល​នៃ​ជម្ងឺ​នេះ​”​។​
​អាម៉េរិក​បានចាត់ទុក​ជម្ងឺ​នេះ​ថា​ជា​វិបត្តិ​មួយ ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ លោក​ហ្វ្រ៊ី​ឌិន បាន​និយាយថា ស្ថានភាព​ពេលបច្ចុប្បន្ន​នេះ នឹងមាន​ករណី​ជាច្រើន​ទៀត នៃ​ការ​រាលដាល ជម្ងឺ​នេះ ជាង​ពេលមុន​ទាំងអស់ ដោយ​ដឹងថា​ជម្ងឺ Ebola នឹង​រលាយ​ចូលគ្នា ក្នុង​រយៈពេល​ពីរ បី​សប្តាហ៍​ផ្សេងទៀត​។​
​នៅក្នុង​នោះ​លោក ក៏បាន​និយាយ​ផងដែរ​ថា វិធី​ល្អ​បំផុត​ដើម្បី​ការពារ​អ្នក​គ្រប់គ្នា​ទូទាំង ពិភពលោក នោះ​គឺ បញ្ឈប់​ប្រភព​រាលដាល​ឡើងលើ​ពិភពលោក​សព្វថ្ងៃនេះ​។ លោក​និយាយ ថា​នេះ​គឺជា​វិធី តែមួយគត់ ដើម្បី​គ្រប់គ្រង “​យើង​ធ្វើ​វិធី​ទាំងឡាយ​ណាក៏ដោយ គឺ​ដើម្បី​បញ្ឈប់ ជម្ងឺ​មួយ​នេះ ប៉ុន្ដែ​យើង​មិន ត្រូវ ប្រញាប់​ពេក ហើយ​វា​ក៏​មិនមែនជា​រឿង​ងាយស្រួល​ដែរ​។​
​ជម្ងឺ Ebola គឺជា​ជម្ងឺ​ធ្ងន់ធ្ងរ​ដែល​បាន​ផុស​ឡើងជា​លើកដំបូង​ក្នុង​ឆ្នាំ​១៩៧៦ ហើយ​បានសម្លាប់ មនុស្ស រហូតដល់​ទៅ ៩០​ភាគរយ នៃ​អ្នក​ដែល​បាន​ឆ្លង​មេរោគ​ជា​នេះ​។ ពេលនេះ​អត្រា​មនុស្ស ស្លាប់​ជា​មធ្យម ត្រូវបាន​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន ៥៥ ភាគរយ​ស្មើនឹង​ជាង ១​ពាន់​នាក់​។​