ខេត្តកំពង់ធំ.មន្រ្តីនគរបាល នៃស្នងការនគបាល ខេត្តកំពង់ធំ.ម្នាក់ផ្កើននិងបទបញ្ជារបស់រាជរដ្ឋាភិបាល ខណៈពេលបញ្ហាការឆ្លងរាត្បាយជម្ងឺកូវិដ១៩ គឺហាមដាច់ខាត មិនឲ្យមានការជូបជុំផឹកស៊ី តែបែរលោក ប្រក់ផានណូ.ជាមន្រ្តីប៉ូលិស មានឋានៈជាមេប៉ុស្តិ័ក្រវ៉ា បានឈ្លក់វង្វេងនិងសុរា ជួបជុំផឹកស៊ីយ៉ាងសប្បាយ រហូតឈានដល់ការប្រើប្រាស់អំពើហឹង្សា ដោយយកអាវុធមកដេញគំរាមបាញ់លោកមេប៉ុស្តិ៍បាក់ស្នានិងមេឃុំដល់ផ្ទះ។
សូមបញ្ជាក់ថាលោកប្រក់.ផានណូ កន្លងមកធ្លាប់មានរឿងអាស្រូវ បាញ់បោះរួចម្តងមកហើយកាលពីជំនាន់លោក ឧត្តមសេនីយទោ.ជូ សំអាន ជាស្នងការនគរបាល រហូតមកដល់ថ្ងៃ២៧ ខែឧសភាឆ្នាំ២០២១ ជម្ងឺមហារីកចាស់ បានឆ្លងសារជាថ្មី ក្លាយជា
មន្រ្តីទំនើង បានផឹកទឹកប្តូរនិស្ស័យ លុះជ្រាបពេញក្រពះអនុវត្តច្បាប់ពាល លោកប្រក់ផានណូ.ផឺកសុីស្រវឹងទាញកាំភ្លើង.អាកាបទ ពីក្នុងរថយន្តដេញគំរាមបាញ់មេប៉ុស្ត៏បាក់ស្នា.និងលោកមេឃុំបាក់ស្នាដល់ផ្ទះមេឃុំបាក់ស្នា ម្តងទៀត ។
បន្ទាប់ពីមាន ហេតុការណ៍លោកប្រក់.ផានណូ ដែលជានាយប៉ុស្ត៍រដ្ឋបាកលក្រវ៉ា ចំណុះឲ្យអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ក្រោមការគ្រប់គ្រងរបស់លោក
សួង ថេន អធិការស្រុកបារាយណ៍.ប្រើប្រាស់អាវុធ គំរាម ថានិងបាញ់សម្លាប់មន្រ្តីជាកងកម្លាំង និងមន្រ្តីរាជការស៊ីវិល បង្ករឲ្យមានការភ្ញាក់ផ្អើល ដល់ ប្រជាពលរដ្ឋ ត្រូវបានលោក ស្នងការនគរខេត្តកំពង់ធំ អញ្ជើញមកស្នងការដើម្បី សួរនាំដែលឈានដល់ការប្រើអំពើហឹង្សា។
លោក ខេន ឈុនគ័រ.ស្នងការរង គរបាលខេត្តកំពង់ធំ បានឲ្យដឹងតាមទូរស័ព្ទថា ករណីដេញបាញ់គំរាមសម្លាប់ របស់លោកប្រក់ ប្រក់.ផានណូ.ត្រូវបានអនុវត្តតាមវិន័យនគរបាលជាតិហើយ៕
ដោយប៊ុន វណ្ណៈកិត្តិស័ក្ក







































