ឧត្តមសេនីយ៍ទោ សោម​ ស៊ុន​ ចុះសំណេះសំណាលអតីតយុទ្ធជនកំពុងរស់នៅក្នុងផ្ទះថ្មីលើដីសម្បទានសង្គមកិច្ច១៤០គ្រួសារ

0

ខេត្តកំពង់ធំ៖ បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងផ្ទះថ្មី នៅលើដីសម្បទានសង្គមកិច្ច ដែលបានចាប់ឆ្នោតយកក្បាលដីនិងផ្ទះកន្លង និងជាជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី  ហ៊ុនសែន ស្ថិតនៅឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ មានចិត្តស្បាយរីករាយ រកអ្វីប្រៀបផ្ទឹមពុំបានឡើយ ។

ជាក់ស្តែង ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមទាំងក្រុមការងារ បានអញ្ជើញចុះសាកសួរសុខទុក្ខ សំណេះសំណាល សិក្សាស្វែងយល់ពីជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជន ដែលបានមករស់នៅលើផ្ទះថ្មី លើដីសម្បទានសង្គមកិច្ច និងបាននាំយកនូវភេសជ្ជៈគ្រឿងបរិភោគ និងក្រមា ជូនបងប្អូនសម្រាប់ប្រើប្រាស់ផងដែរ នៅព្រឹកថ្ងៃអាទិត្យទី30 ខែឧសភា ឆ្នាំ 2021

 

ឧត្តមសេនីយ៍ទោ សោម ស៊ុន  បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត  ប៊ុនរ៉ានី ហ៊ុនសែន ឲ្យបងប្អូនអតីតយុទ្ធជន ដែលកំពុងតែរស់នៅលើដីសម្បទានសង្គមកិច្ច សូមមានសំណាងល្អ សុខភាពល្អ និងសុភមង្គល និងសូមឲ្យខិតខំបង្ករបង្កើនផល ចិញ្ចឹមសត្វ ដាំដំណាំបន្លែបង្ករជុំវិញផ្ទះ ដើម្បីជាផ្នែកមួយ ជួយដោះស្រាយជីវភាពគ្រួសារ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន  បានបញ្ជាក់ថា បងប្អូនអតីតយុទ្ធជន ទទួលបានផ្ទះថ្មីមានទំហំ 5ម៉ែត្រx7ម៉ែត្រ នៅលើដីសម្បទានសង្គមកិច្ចដែលមានទំហំ 15,000 ម៉ែត្រ ដោយចាប់ឆ្នោតដោយភាពយុត្តិធម៌ និងស្មើភាពគ្នា រហូតមកដល់ពេលនេះ ឃើញថាបានខិតខំរៀបចំដីធ្លីនិងផ្ទះសម្បែង ដើម្បីបង្កបង្កើនផលកសាងជីវភាពគ្រួសារ និងបានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី មន្ទីរស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដែលបានសម្របសម្រួល ដីសម្បទានសេដ្ឋកិច្ច  ពិសេសគោរពថ្លែងអំណរគុណ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន  សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន បានគិតគូរយកចិត្តទុកដាក់ មកលើអតីតយុទ្ឋជនដែលធ្លាប់មានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ ។

 ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំបងប្អូនអតីតយុទ្ធជន ដែលមានចែងនៅក្នុងអនុក្រឹត្យលេខ 19 របស់រាជរដ្ឋាភិបាល និងបានសំណូមពរដល់បងប្អូនទាំងអស់ត្រូវខិតខំបង្កបង្កើនផលចិញ្ចឹមសត្វ  លើកស្ទួយជីវភាពគ្រួសារ នឹងត្រូវថែរក្សាសុខភាព ការពាទប់ស្កាត់ការឆ្លងមេរោគកូវីដ19 ដោយត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការ 3កុំនិង 3ការពាររបស់សម្ដេចតេជោ ហ៊ុន សែន ទោះបីបងប្អូនអតីតយុទ្ធជនរបស់យើងនិងក្រុមគ្រួសារបានចាក់វ៉ាក់សាំងរួចហើយក្តី ។ដោយ ប៊ុន រដ្ឋា