ប្រធានគណៈកម្មាធិការសហគមន៍ អឺរ៉ុប លោក Jose Manuel Barroso កាល ពីថ្ងៃទី១១ សីហា បានព្រមានរដ្ឋាភិបាល ទីក្រុងមូស្គូ ពីការដាក់ទណ្ឌកម្មវាយបក មកលើប្រទេសសហគមន៍អឺរ៉ុបពិសេស គឺផលិតផលកសិកម្មធ្វើឱ្យអឺរ៉ុបទទួលរង ផលប៉ះពាល់យ៉ាងខ្លាំង ។ លោក Barroso បានជួបពិភាក្សាគ្នា តាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន នៅថ្ងៃទី១១ ខែសីហា ជុំវិញវិញវិបត្ដិនៅអ៊ុយក្រែន ។ នៅក្នុង សេចក្ដីប្រកាសក្រោយជំនួបពិភាក្សានោះ គណៈកម្មាធិការពិសេសសហគមន៍អឺរ៉ុប បានបង្ហាញការសោកស្ដាយចំពោះការ ដាក់ទណ្ឌកម្មរបស់រុស្ស៊ីទៅលើផលិតផល ស្បៀងអាហាររបស់សហគមន៍អឺរ៉ុប ។
នៅក្នុងសេចក្ដីប្រកាសរបស់គណៈ កម្មការសហគមន៍អឺរ៉ុបបានបញ្ជាក់ថា លោក Barroso និងលោកពូទីន បានឯក ភាពគ្នាបន្ដពិភាក្សាបញ្ហាពាក់ព័ន្ធនា ពេលខាងមុខ ក្នុងនោះមានវិស័យថាម ពលសេដ្ឋកិច្ចក៏ដូចជាបញ្ហាផ្សេងៗដែល នាំមកផលប្រយោជន៍ដល់ភាគីទាំង២ ។ កាលពីសបា្ដហ៍កន្លងមករុស្ស៊ីបាន ចេញបញ្ជាហាមនាំចូលរយៈពេល១ឆ្នាំ សម្រាប់ផលិតផលកសិកម្មមកពីប្រទេស តំបន់អឺរ៉ុប ក្នុងនោះមានអាមេរិក ន័រវេស៍ អូស្ដ្រាលី កាណាដា….ដោយសារ ប្រទេសទាំងនោះ*បានអនុម័តការ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេស រុស្ស៊ីដោយសារវិបត្ដិអ៊ុយក្រែន ។
តាមការប៉ាន់ប្រមាណរបស់អឺរ៉ុប ទីផ្សារក្នុងប្រទេសរុស្ស៊ីបានប្រើប្រាស់ ផលិតផលកសិកម្មនាំចូលពីអឺរ៉ុបរហូត ដល់១០ភាគរយក្នុង១ឆ្នាំ ។ កាលពីឆ្នាំ ២០១៣កន្លងមក តម្លៃនាំចូលស្បៀង អាហារទៅកាន់រុស្ស៊ីពីអឺរ៉ុបគិតជាទឹក ប្រាក់រហូតដល់ ១១,៣ពាន់លានអឺរ៉ូ ។ នៅក្នុងជំនួបពិភាក្សាជាមួយប្រធានា ធិបតីពូទីនថ្ងៃទី១១ ខែសីហា លោក Barroso បានព្រមានថា រុស្ស៊ីមិនត្រូវ អនុវត្ដសកម្មភាពយោធាជាឯកតោភាគី ទៅលើប្រទេសអ៊ុយក្រែននោះឡើយ បើ ទោះជាសកម្មភាពមនុស្សធម៌កដោយ ។ កន្លងមកកបាទក្រហមអន្ដរជាតិបាន ប្រកាសថា ទទួលបានសំណើពីភាគីរុស្ស៊ី ឱ្យបង្កើតក្រុមជំនួបពិសេសជួយដល់ពល រដ្ឋដែលរងផលប៉ះពាល់នៅភាគខាងកើត អ៊ុយក្រែន ។ ប៉ុន្ដែអាមេរិក អឺរ៉ុប ព្រួយ បារម្ភថារដ្ឋាភិបាលទីក្រុងមូស្គូប្រើប្រាស់ សកកម្មភាពមនុស្សធម៌ដើម្បីបញ្ជូន ទាហានចូលទៅជួយដល់ក្រុមផ្ដាច់ទឹកដី និយមនៅភាគខាងកើតអ៊ុយក្រែន ។
ការព្រួយបារម្ភរបស់សហគមន៍អឺរ៉ុប ពីផលប៉ះពាល់ដោយការដាក់ទណ្ឌកម្ម តបមកវិញរបស់រុស្ស៊ី ពេលនេះបាន លេចជារូបរាងទៅហើយ ។ កន្លងមក ប្រធានមូលនិធិរូបិយវត្ថុ IMF ក៏បាន បង្ហាញការព្រួយបារម្ភពីការដាក់ទណ្ឌ កម្មគ្នាទៅវិញទៅមករវាងរុស្ស៊ីនឹងលោក ខាងលិចនិងធ្វើឱ្យភាគីទាំងសងខាងរង ផលប៉ះពាល់ខាតបង់ដូចគ្នា ។ នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ កាលពីថ្ងៃទី១១ ខែសីហា ក្រុមផ្ដាច់ទឹកដីនិយមនៅភាគ ខាងកើតអ៊ុយក្រែនបានប្រកាសត្រៀម លក្ខណវាយបកជាទ្រង់ទ្រាយធំទៅលើ ទាហានអ៊ុយក្រែនពីគ្រប់ទិសទី ។ មេដឹក នាំក្រុមផ្ដាច់ទឹកដីនិយមលោក Alexander Zakharchenko បានប្រកាសថា ពឹងផ្អែក ទៅលើការបាត់បង់ស្មារតីទំនុកចិត្ដទាំង ស្រុងរបស់កម្លាំងទាហានរដ្ឋាភិបាល អ៊ុយក្រែននៅក្នុងសមរភូមិកម្លាំងទាហាន សាធារណរដ្ឋប្រជាជនដូណេតស៍ មាន គម្រោងវាយបកជាទ្រង់ទ្រាយធំ ។
មុននេះមួយថ្ងៃអ្នកនាំពាក្យកម្លាំង ទាហានរដ្ឋាភិបាលអ៊ុយក្រែនបានប្រកាស ថា ទាហានរដ្ឋាភិបាលបានឡោមព័ទ្ធ កម្លាំងបះបោរនិងរារាំងច្រកផ្លូវផ្គត់ផ្គង់ សព្វាវុធទៅឱ្យក្រុមនេះ ។ ទាហានអ៊ុយ ក្រែនបានត្រៀមលក្ខណទៅលើទីតាំង គ្រប់គ្រងដោយក្រុមផ្ដាច់ទឹកដីនិយម ដើម្បីដណ្ដើមយកទីតាំងទាំងនោះមក វិញ ។ អំពើហិង្សានៅក្នុងប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្ស១៣០០នាក់ និងជាង ២៨៥ពាន់នាក់ត្រូវភៀសខ្លួនទៅកាន់រុស្ស៊ី ក្នុងរយៈពេល៤ខែកន្លងមក ។
ក្នុងពេល នេះដែរ កាកបាទក្រហមអន្ដរជាតិបាន ចាត់ទុកអំពើហិង្សានៅអ៊ុយក្រែនជា សង្គ្រាមស៊ីវិល ។ អ្វីដែលធ្វើឱ្យភាពតានតឹងនៅអ៊ុយ ក្រែនកាន់តែខ្លាំងឡើងនោះ គឺការប្រកាស របស់លោកពូទីន ពីគម្រោងទស្សនកិច្ច ជាលើកទី២ទៅកាន់តំបន់ស្វយ័តគ្រីមៀ នាថ្ងៃទី១៤ ខែសីហាខាងមុខនេះ គឺចំ ពេលដែលសង្គ្រាមវាយប្រហារគ្នាកាន់ តែខ្លាំងឡើង ភាគីគាំទ្ររុស្ស៊ី និងភាគី គាំទ្រអឺរ៉ុប ។
សារព័ត៌មាន Itar Tass បានដកស្រង់ សម្ដីអ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី បញ្ជាក់ថា ការធ្វើដំណើរទស្សនកិច្ចគ្រី មៀនាពេលនេះ មានតំណាងគ្រប់បក្ខពួក នៅសភារុស្ស៊ី។ នៅក្នុងដំណើរទស្សនកិច្ច នាថ្ងៃទី១៤សីហា ប្រធានាធិបតីពូទីន នឹងថ្លែងសុន្ទរកថា ទៅកាន់បណ្ដាប្រមុខ ដឹកនាំនៅក្នុងតំបន់ពីបញ្ហាកិច្ចការផ្ទៃក្នុង របស់ប្រទេសជាតិ ។ នេះជាគម្រោង ទស្សនកិច្ចទី២របស់លោកពូទីនទៅកាន់ គ្រីមៀ ចាប់តាំងពីតំបន់នេះបានដាក់ បញ្ចូលក្នុងអធិបតេយ្យភាពរបស់រុស្ស៊ី កាលពីខែសីហា ឆ្នាំ២០១៤។ កាលពីថ្ងៃ ទី៩ ខែឧសភាកន្លងមក លោកពូទីន ក៏បានបំពេញទស្សនកិច្ចទៅកាន់តំបន់ គ្រីមៀផងដែរ European farmers cooperatives – CAP – EU Agriculture {- agriculture channel