បន្ទាយមានជ័យះ វេលាម៉ោង៩.០០នាទីព្រឹកថ្ងៃទី២១ ខែកុម្ភះឆ្នាំ២០១៤ សមត្តកិច្ច អ.ហក្រុង(ប៉.ប៉)ឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទលួចប្រាក់ប្រជាពលរដ្ឋនៅជាយដែន ជន សង្ស័យទាំង២នាក់មានអាជីពជាចោរលួច ជាង១០ឆ្នាំមកហើយនៅជាយដែននេះ ហើយ ក៏ធ្លាប់ជាប់គុករាប់ភ្លេច ។
ជនសង្ស័យទាំង២នាក់មានឈ្មោះ ១. ឈ្មោះ ស៊ីម ពៅ ភេទប្រុសអាយុ២០ឆ្នាំរស់នៅជំណុច ផ្លូវរថភ្លើងខាងមុខវត្តបា លិលេយ្យស្ថិតក្នុងភូមិក្បាលកោះ សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ ២ .ឈ្មោះ ឡាយ ណុក ហៅឆ្នុកភេទប្រុសអាយុ៣៣ឆ្នាំរស់នៅភូមិក្បាលកោះសង្កា ត់ក្រុងប៉ោយប៉ែត ។យោងតាមបទបញ្ជារបស់មេបញ្ជាការអ.ហខេត្តលោក ហម ម៉ុត មេ បញ្ជាការអ.ហក្រុងបានបញ្ជុះកម្លាំងចុះស្រាវជ្រាវរកចាប់ខ្លួនបងធំឈ្មោះឡាយណុកហៅ ឆ្នុកនេះបាន ។
ឆ្លងតាមការសាកសួរជនាង្ស័យទាំង២នាក់ខាងលើបានឆ្លើយសារភាពថា ខ្លួនបានលូកយកលុយក្នុងហោប៉ៅ ជនរងគ្រោះឈ្មោះកិត សុធឿនផេទស្រីងាយុ៤១ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ក្នុងពេលដែលជនរង គ្រោះកំពុងដើរទិញឥវ៉ាន់ក្នុងផ្សារត្រី លួចបានប្រាក់ ៣២៥០០រៀលនិងប្រាក់ថៃ៣០០បាត តាមចម្លើយសារភាពរបស់ឈ្មោះ ស៊ីម ពៅ ថាជារៀងរាល់ថ្ងៃទីកន្លែងដែលធ្វើ សក ម្ម
ភាព ពេលព្រឹករូបគេច្រើនធ្វើសកម្មភាព ចាំលូកហៅប៉ាវពីភ្ញៀវបរទេសចាប់ពីរង្វង់មូល ដល់ក្បាលស្ពានដែលជាច្រកទ្វាព្រំដែនកម្ពុជាថៃ បើលួចមិនបានប្រាក់ទេរូបគេត្រូវដូរ កន្លែងមកផ្សារត្រី លុះដល់ពេលល្ងាចក្រុមពួកគេត្រូវ ដូរទីតាំងទៅចាំលួច នៅតាម ច្រករបៀង ខាងលិចកាស៊ីណូផ្កាយប្រាំដែលជាច្រកពលក៏តែងចេញពីថៃមកវិញ ពេលលួច បានត្រូវយកទៅបែងចែកជាមួយបងធំ(បងឆ្នុក)ដើរស៊ីចាយ ជក់ថ្នាំអស់
លុយ ដើរធ្វើសកម្មភាពទៀត មានពេលខ្លះលួចពីភ្ញៀវបានជាដុល្លាជួនពេលខ្លះ លួចបានជាប្រាក់បាតរាប់ម៉ើនបាត តែជាប់គុកក៏រាប់ភ្លេចដែរ ។ក្រោយសាកសួរជនសង្ស័ យត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទីបញ្ជាការអ.ហខេត្តដើម្បីចាត់ការតាមច្បាប់ ជាបន្តរ ។
ដោយ ដុំ សំបូរ