​Ezequiel Lavezzi (​អ៊ី​ហ្សេ​ឃ្វៀល ឡា​វ៉េ​ហ្ស៊ី​) ត្រៀម​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Paris Saint-Germain

0

​ក្លិប​ហង្ស​ក្រហម Liverpool (​លី​វើ​ភូ​ល​) កំពុងមាន​ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការប៉ុនប៉ង​ទិញយក​កីឡាករ Ezequiel Lavezzi (​អ៊ី​ហ្សេ​ឃ្វៀល ឡា​វ៉េ​ហ្ស៊ី​) ពី​ក្លិប​មហាសេដ្ឋី Paris Saint-Germain ស្រប​ពេលដែល​កីឡាករ សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ជិត​នឹង​ចុះកិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប ។​ ​ក្លិប​ហង្ស​ក្រហម​បាន​មាន​ទំនាក់ទំនង​លើ​ការ​តាម​ប្រ​ម៉ាញ់​ខ្សែប្រយុទ្ធ​រូបនេះ​យ៉ាងខ្លាំង​នា​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ កន្លងទៅ ខណៈដែល​កិច្ចព្រមព្រៀង​ធ្លាប់​ត្រូវបាន​គេ​រំពឹងថា​អាច​នឹងធ្វើ​ឡើង​នៅ​ចុងខែ​នេះ ។​

​ទោះបីជា​យ៉ាងណាក៏ដោយ យោងតាម​សារព័ត៌មាន​កីឡា​របស់​បារាំង​បាន​ចុះផ្សាយ​ថា ក្លិប PSG មាន​ជំនឿ ជាក់​ថា Lavezzi (​ឡា​វ៉េ​ហ្ស៊ី​) នឹង​ចុះកិច្ចសន្យា​ថ្មី​រយៈពេល​វែង​ជាមួយ​ក្លិប​ជើងឯក​របស់​បារាំង​មួយ​នេះ បន្ទាប់ពី​មាន ការពិភាក្សាគ្នា​រួចមក ។​ ​គួរ​បញ្ជាក់ថា Lavezzi (​ឡា​វ៉េ​ហ្ស៊ី​) បាន​ផ្លាស់​មកកាន់​ក្លិប PSG ក្រោយ​ចាក​ចេញពី​ក្លិប Napoli (​ណា​ប៉ូ​លី​) របស់​អ៊ីតាលី​ក្នុង​ឆ្នាំ ២០១២ ៕PSG unveil former Napoli winger Ezequiel Lavezzi