​ប្រកាស​ចូលកាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្តបន្ទាយមានជ័យ​

0

​ខេត្តបន្ទាយមានជ័យ​ លោកស្រី​ម៉េង គឹម​ហួយ ជា​ប្រធាន​កិច្ចការនារី​ខរ​ត្ត​បន្ទាយមានជ័យ​ជា​ផ្លូវការ ជំនួស លោកស្រី​ភិន វង្ស ប្រធាន មន្ទីរ​កិច្ចការនារី​ចាស់ ចូលនិវត្តន៍ និង​ឡើង​ទៅកាន់​សមាជិក ក្រឹម​ប្រឹក្សា​ខេត្ត ពិធី​នេះ​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយ មានជ័យ​នា​ព្រឹក​ថ្ងៃទី ១៤​ខែ សីហា ឆ្នាំ​២០១៤​។​ ពិធី​នេះ​មានការ​ចូលរួម លោក ស្រី​ឃឹម​ចំរើន រ​ដ្ធ​លេខាធិការ​ក្រសួង​កិច្ចការនារី លោក​អ៊ុង អឿន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​និង​និ​សិ​ត្ស​ចំនួន​២២០​នាក់​។ image (3)

ក្នុង​ពិធី​នោះ​លោក មី​ុ​ហ៊ុល​ប្រធាន​នាយក​ដ្ធា​នរ​ដ្ធ​បាល​បុគ្គ​លឹក​ស្តីទី​ក្រសួង​ស្តីទី​កិច្ចការនារី​បាន​ឡើង​អាន​អនុ​ក្រឹ​ត្ស​លេខ ១១៦៦ ក ក ន ប្រ ក បានប្រកាស​តែងតាំង លោកស្រី​ម៉េង គឹម​ហួយ ជា​ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្តបន្ទាយមានជ័យ​។ លោក គោ​ស៊ុំ សារឿ​ត ផ្តាំផ្ញើ​និង​ធ្វើការ​ណែនាំ​ដល់​លោកស្រី មេ​៉​ង​គឹម​ហួយ ត្រូវ​បន្ត​រួមសហការ​និង​ត្រូវអនុវត្ត​ការងារ​សំខាន់ៗ​ជា​អ​ធិ​ភាព​មួយចំនួន​ដូចជា​ធ្វើ​ការងារ​ក្នុង​មន្ទីរ​សាមគ្គីភាព​ផ្ទៃក្នុង​image (4)

ឲ្យ​បានល្អ​និង​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​បំពេញការងារ​តាម​ផែន​យុទ្ធសាស្ត្រ​នារី​រត​នះ​ទី​៤​និង​ដើម្បី​ពង្រឹង​ការអនុវត្តន​ច្បាប់​ជា​ធរមាន​ដែល​ពាក់​ព​ន្ធ័​និង​វិស័យ​កិច្ចការនារី​ត្រួវ​ចូលរួម​ឲ្យ​បាន​ជិតស្និត​គ្រប់​មន្ទីរ​អង្គភាព​នានា​និង​អង្គភាព​ពាក់​ព​ន្ធ័​ក្នុង​គោលបំណង​អភិ​វ​ឌ្ឈ​ន៍​វិស័យ​កិច្ចការនារី​ដើម្បី​ឲ្យ​មានការ​រីកចំរើន​ទៅមុខ​ប្រកបដោយ​និរន្ត​ភាព ៕​ដោយ​:​ឃិន គ​ន្ធា​image (5)