​ប៉េអឹម​ចុះបង្ក្រាប​បទល្មើស​នេសាទ​នា​រដូវ​ហាមឃាត់​ក្នុង​ឃុំ​កំពង់​ភ្លុក​ ​ដកហូត​បាន​ឪ​បករ​ណ៏​ជាច្រើន​មក​ដុត​កំទេចចោល​

0

​ ​សៀមរាប​៖​ដល់​រដូវ​ហាមឃាត់​នៅ​ឪ​បករ​ណ៏​បទ​ល្មើ​នេសាទ​ខុសច្បាប់​ដែល​កំពង់តែ​កើតមាន​យ៉ាង​ព្រោង​ពៀត​មិនថាតែ​ឃុំ​កំពង់​ភ្លុក​មួយ​ប៉ុ​ណ្ណាះ​ទេ​សូមបីតែ​នៅ​សង្កា​ត​ចុង​ឃ្នៀ​ស​របស់​ក្រុង​សៀមរាប​ក៏មានដែរ​តែ​សមត្ថកិច្ច​កំពង់តែធ្វើការ​បង្ក្រាប​ដូ​ច​ភ្លៀងរលឹម​ជាក់ស្តែង​ដូច​ពេលនេះ​កំលាំង​កងរាជអាវុធហត្ថ​ខេត្ត​ជាច្រើន​នាក់​បាននាំគ្នា​បង្ហាញ​សាច់ដុំ​ធ្វើការ​ចុះបង្ក្រាប​បទល្មើស​នេសាទ​នា​រដូវ​ហាមឃាត់​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​ភ្លុកស្រុក​ប្រាសាទបាគង និង​ឈានទៅដល់​ធ្វើការ​ ​ប្រមូល​វត្ថុតាង​បទល្មើស​នេសាទ​ចំនួន​បី​ប្រភេទ ដែល​ច្បាប់​ហាមឃាត់ យកទៅ​រក្សាទុក​ដើម្បី​ ​រងចាំ​ការដុត​កម្ទេចចោល​។​ប្រតិបត្តិការ​ចុះបង្ក្រាប​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​នេះដែរ​ធ្វើឡើង​នៅ​យប់​ថ្ងៃទី​១១​ខែសីហា ស្ថិតនៅ​ចំនុច​ទំនប់​វ​ល្លិ៍​ប្រេង​ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក សុក កែវ​បណ្ឌិត ព្រះរាជ​អ​ជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប​ព្រមទាំង​កងរាជអាវុធហត្ថ​ប្រមាណ​ជាង​២០​នាក់ ។​ ​ ​IMG_5150 IMG_5066

លោក​វរៈសេនីយឯក ស្រី យូ រ៉ា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យដឹងថា ​នា​រដូវ​ហាមឃាត់​នេះ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បានធ្វើការ​ឆ្មក់​ចុះបង្ក្រាប​បទល្មើស​នេសាទ​ជាច្រើន​ករណី ជាក់ស្តែង នៅ​យប់​ថ្ងៃទី​១១​ខែសីហា យើង​បាន​កំទេច នឹង​ប្រមូល​ ​វត្ថ​តាង​ខុសច្បាប់​ដូចជាៈ​សាច់​មោង​ប្រវែង​២០០​ម៉ែត្រ​,​មាត់​ប័​រ​ចំនួន​៥ ,​ត្រី​ចំរុះ​ចំនួន​៥០​គីឡូក្រាម យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​កងរាជអាវុធហត្ថ​(​បេ​៨)​។​លោក​បន្តថា កម្លាំង​កង​រាជ​អាវុធ​ ​ហត្ថ​នៃ​ខេត្តសៀមរាប​នឹង​បន្ត​ចុះបង្ក្រាប​បទល្មើស​នេសាទ​ឱ្យ​ដូច​ភ្លៀងរលឹម ជាពិសេស​នៅ​ចំ​ ​ពេលដែល​បច្ចុប្បន្ននេះ​ជា​រដូវ​ហាមឃាត់ ហើយ​ត្រី​កំពុង​ពង​កូន​ផង​៕​