​ជើងមាន់​ឆ្អឹង​មាន់​និង​ប្រហិត​ខូចគុណភាព​រាប់រយ​គីឡូក្រាម​ត្រូវបាន​កម្លាំងចំរុះ​ច្រក​អន្តរជាតិ​ជាំ ចាប់​បង្ក្រាប​ដុតបំផ្លាញ​ចោល

0

​(​ឧ​ត្ត​រ​មានជ័យ​)​សាច់មាន់​ជាប់​ឆ្អឹង ជើងមាន់​និង​ប្រហិត​ខូចគុណភាព រាប់រយ​គីឡូ​.​ក្រាម​ដែល​លួចលាក់​តាម​រថយន្ត​និង​តាម រទេះ​ចូល​តាម​ច្រក​អន្តរជាតិ​ជាំ ត្រូវបាន​កម្លាំងចំរុះ ចាប់​បង្កា​ប​ដុត​កំទេចចោល​។​ហេតុ​ការ​កម្លាំងចំរុះ ចាប់​បង្ក្រាប​សាច់មាន់​ជាប់​ឆ្អឹង ជើងមាន់ និង​ប្រហិត​នោះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៤​នៅ​ចំណុច ច្រក​អន្តរជាតិ​ជាំ​ស្ថិតនៅ​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ កម្លាំង​ចូលរួម​មាន កាំកុងត្រូល​. គយ ទីស្នាក់ការ​ច្រក​និង ប៉ូលិសអន្តោប្រវេសន៍​។​IMG_0978

លោក​ឃី​វ ចាន់​សុខុម​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា​សាច់មាន់​ជាប់​ឆ្អឹង ជើងមាន់​និង​ប្រហិត ខូចគុណភាព​តែងតែ​មានការ​លួចលាក់​តាម​រថយន្ត​និង​តាម​រទេះ កប់​ខាងក្រោម អីវ៉ាន់​យកទៅលក់ ចែកចាយ​នៅក្នុង​ទី​រួម​ខេត្ត​និង​តាម​បណ្តាល​ស្រុក ហើយ​រហូត​យកទៅលក់​ដល់​ខេត្តសៀមរាប​ទៀតផង​។​លោក​ឃី​វ ចាន់ សុខុម​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​បន្តទៀតថា សាច់មាន់​ជាប់​ឆ្អឹង ជើងមាន់​និង​ប្រហិត​ទាំងនោះ គឺ​គេ​ដាក់​ជាតិ គីមី​ដើម្បី រក្សាទុក​បានយូរ​ដើម្បី​កំ​ឲ្យ​ស្អុយ ត្រង់​នេះហើយ​ដែល​ប្រជា​ពលរ​ដ្ថ​មិនដឹង​ចេះតែ ហូប​IMG_0979

ធើ្វ​មាន​ជំងឺ​ជាច្រើន​មុខ​ទៀតផង ភាគច្រើន​គឺ​ប្រជា​ពលរ​ដ្ថ​ដែល​នៅ​ឆ្ងាយ​ពី​ទីរួមស្រុក​ដែលមាន​ការខ្វះខាត​ចេះតែ​ទិញយក​ទៅ​ហូប​មិនដឹង​ពី​ផល ប៉ះពាល់​អ្វី​ទាំងអស់​ឲ្យ​តែ​ថោក​ចេះតែ​ហូប​ហើយ​។​លោក​ឃី​វ ចាន់​សុ ខុម ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​បន្តទៀតថា កម្លាំងចំរុះ​ខិតខំ​ចាប់​បង្ក្រាប​យ៉ាងណាក៏ដោយ​ក៏​នៅតែ​មានការ​លួចលាក់​យក​ចូល​តាម​ច្រក​របៀន​ដែល ក៏ ទើ​ស្បី​យ៉ាងណាក៏ដោយ កម្លាំងចំរុះ​នៅ​ឈរជើង​តាម​ច្រក​ត្រូវតែ​ចាប់​បង្ក្រាប​ជា​រៀងរាល់ថ្ងៃ​។​

លោក​ឃី​វ ចាន់​សុ ខុម​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ក្នុង​ការចាប់​បង្ក្រាប​នោះ គឺមាន​សាច់មាន់​ជាប់​ឆ្អឹង​និង​ជើងមាន់​មាន​ចំនួន​៩៥​គីឡូក្រាម​និង​ប្រហិត​គ្រប់​ប្រភេទ​ចំនួន​៣០​គីឡូក្រាម ហើយ​សាច់មាន់ ជើងមាន់​និង​ប្រហិត​ជាច្រើន​មុខ​ត្រូវបាន​ដុត​កំទេចចោល​នៅ​ខាងក្រោយ​ទីស្នាក់ការ​រីឯ​ម្ចាស់ បានធ្វើ​ការអប់រំ សូម​ឲ្យ បញ្ឈប់​នាំចូល​សាច់មាន់ ជើងមាន់​និង​ប្រហិត​ខូចគុណភាព​បន្តទៀត បើ​ថ្ងៃក្រោយ​កម្លាំង​លោក​ចាប់​ទៀត​និង​ធ្វើការ​ពិន័យ​ឲ្យ​ចាស់ដៃ​តែម្តង​។​