​​ឈើ​ជ្រៀក​ប្រភេទ​លេខ​១​ផ្ចឹក​ជិត​មួយ​ពាន់​កំណាត់​ត្រូវបាន​មេព្រៃ​ស្រុក​ព្រែក​ប្រសព្វ​បង្ខំចិត្ត​ចាប់​បង្ក្រាប ដោយសារតែ​មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​

0

​ខេត្តក្រចេះ​៖ ឈើ​ជ្រៀក​លេខ​មួយ​ប្រភេទ​ផ្ចឹក​ជិត​១​ពាន់​កំណាត់​ដែល​ក្រុម​ឈ្មួញ​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ដោយ​ខុសច្បាប់​យកមក​រក្សាទុក​យ៉ាង​អ​នា​ធិ​ប្ប​តេ​ត្យ នៅ​ចំនុច​មុខ​វត្ត​ខ្សាច់​ទុប​ស្ថិត​ក្នុងភូមិ​ខ្សាច់​ទុប ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ កាលពី​ថ្ងៃទី​១៤​ខែសីហា ព្រមទាំង​លើកដាក់​លើ​ទូក​បាន​មួយចំនួន​ដើម្បី​ត្រៀម​ដឹក​ទៅ​លក់​នៅ​ខេត្តកំពង់ចាម ត្រូវ​កំលាំង​រដ្ឋបាល​ព្រៃឈើ​ស្រុក​ព្រែក​ប្រសព្វ​ធ្វើ​ការចាប់​បង្ក្រាប​ទាំង​ទើសទាល់ មូលហេតុ​ដោយសារតែ​មានការ​រិះគន់​និង​សេចក្តី​រាយ​ការ​ណ៏​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។​IMG_5153

​បើ​យោងតាម​ប្រភព​ព័​ត៏​មាន​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹងថា ឈើ​ដែល​មេព្រៃ​ស្រុក​ចាប់​បង្ក្រាប​ល្ងាចម្សិលមិញ​នេះ គឺមាន​ការ​លួច​ជំលាសចេញ​ខ្លះ​តាមរ​ទេះនា​ពេលយប់​ដោយសារតែ​ឈ្មួញ​រកស៊ី​ឈើ​ម្នាក់​ឈ្មោះ ហ៊ុយ មាន​ទីលំនៅ​ឃុំ ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ បាន​ទិញ​ពី​ម្ចាស់​ដើម​ដែល​ដឹក​ចេញពី​ព្រៃ​ហើយ​មិនទាន់​ឲ្យ​លុយ​ពួកគាត់ ជាហេតុ​ធ្វើ​ឲ្យ​ពួកគាត់​មក​ដណ្តើមយក​ឈើ​នេះ​ពី​សមត្ថកិច្ច​មេព្រៃ​ត្រឡប់​ទៅវិញ​យ៉ាង​ស្រួល​ពុំមាន​ការរារាំង​ឡើយ​។ ​IMG_5159

ទាក់ទង​នឹង​ការចោទប្រកាន់​ខាងលើ លោក មិញ សេដ្ឋា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ្រោយ​បន្ទាយ​បាន​ឲ្យ​ដឹងថា ឈើ​ជ្រៀក​ដែល​ក្រុម​ឈ្មួញ​យកមក​រក្សាទុក​នៅមុខ​វត្ត​ខ្សាច់​ទុប​ពេលនេះ គឺ​កំលាំង​រដ្ឋបាល​ព្រៃឈើ​និង​អជ្ញាធរ​ឃុំ​បាន​ប្រមូលយក​រក្សាទុក​នៅ​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ជ្រោយ​បន្ទាយ​ទាំងយប់ ហើយ​មាន​ចំនួន​៦៥០​ដើម​រួមទាំង​ទូក​ម៉ាស៊ីន​មួយគ្រឿង​ផងដែរ​។​ ​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជ្រោយ​បន្ទាយ​បាន​និយាយ​ឲ្យ​ដឹងថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ជ្រៀក​លេខ​១​ផ្ចឹក ឈើប្រណិត និង​ឈើ​ប្រភេទ​ផ្សេងទៀត​ក្នុង​ទឹកដី​ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ​គឺ​មិនមែន​កើតឡើង​ក្នុងពេល​ថ្មីៗ​នេះ​ទេ​សកម្មភាព​ខុសច្បាប់​នៃ​បទល្មើស​ព្រៃឈើ​យ៉ាង​គគ្រឹកគគ្រេង​និង​យ៉ាង​អនាធិប្បតេយ្យ គឹ​បានកើត​ឡើងជា​យូ​យា​ណាស់​មកហើយ​ដោយ​គេ​មិនសូវ​ឃើញ​មានការ​បង្ក្រាប​ពី​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ​និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ្រោយ​បន្ទាយ​ដែល​គ្រប់គ្រង​នៅ​តំបន់​នោះឡើយ​។​IMG_5168

ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​ដឹកឈើ​ទៅធ្វើ​ផ្ទះ​ឬ​យកទៅ​សាងសង់​ស្ពាន​ដែល​បាក់ស្រុត​ខូចខាត​ដើម្បី​បម្រើ​ផលប្រយោជន៍​សា​ធា​រណះ​វិញ​គឺ​អស់លោក​មន្ត្រី​ជំនាញ​ចាប់​បង្ក្រាប​គ្មាន​ប្រណី​ទេ​។​ ​ប្រភព​បាន​បន្តទៀតថា ជាក់ស្តែង​ដូច​ក្នុងករណី​ឈើ​ជ្រៀត​លេខ​១​ជា​ប្រភេទ​ឈើ​ផ្ចឹក​ដែល​សុ​ទ្ឋ​សឹង​ជា​ឈើ​ខុសច្បាប់​ដែល​ក្រុម​ឈ្មួញ​យមក​រក្សាទុក​នៅមុខ​វត្ត​ខ្សាច់​ទប់​ក្បែរ​នឹង​ទីតាំង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ្រោយ​បន្ទាយ​របស់លោក មិញ សេដ្ឋា ត្រៀម​ជ​ញ្ជួ​ន​ដាក់​ទូក​ដឹក​ទៅ​លក់​នៅ​ខេត្តកំពង់ចាម​និង​ត្បួ​ង​ឃ្មុំ​ត្រូវបាន​លោកនាយ​សង្កាត់​រូបនេះ​បញ្ជាក់​ប្រាប់ថា លោក​មិន​ថា​ដឹង​នោះទេ​។​

ប៉ុន្តែ​បើតាម​ការអះអាង​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ជ្រោយ​បន្ទាយ​បាន​ឲ្យ​ដឹងថា ការឆ្លើយតប​របស់លោក មិញ សេដ្ឋា និង​មេព្រៃ​នៅ​តំបន់​នោះ​គឺជា​ការ​ដោះសារ​យករួចខ្លួន​តែប៉ុណ្ណោះ​។​ព្រោះថា​រាល់​បទល្មើស​ព្រៃឈើ​ដែល​កំពុង​កើតឡើង​ក្នុង​ឃុំ​ជ្រោយ​បន្ទាយ​ក៏ដូចជា​នៅ​ទូទាំង​ស្រុក​ព្រែក​ប្រសព្វ​បើ​មិនមាន​ការបើក​ភ្លើង​ខៀវ​ពី​លោក អ៊ុយ ស្រី ដែលជា​នាយផ្នែក និង​លោក មិញ សេដ្ឋា នាយ​សង្កាត់​ទេ នោះ​បទល្មើស​ព្រៃឈើ​ទាំងនេះ​មិនអាច​ដំណើរការ​ទៅបាន​រលូន​នោះទេ​។​ ​IMG_5171

ទាក់ទង​នឹង​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ខាងលើ លោក មិញ សេដ្ឋា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ្រោយ​បន្ទាយ​បានបញ្ជាក់​ឲ្យ​ដឹងថា ទាំងអស់នេះ​គឺជា​ការចោទប្រកាន់​ខុសពី​ការពិត ព្រោះថា​បច្ចុប្បន្ន​កម្លាំង​ជំនាញ​របស់លោក​កំពុងតែ​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ដែន​សមត្ថកិច្ច​ដូច​ភ្លៀងរលឹម​មិន​អនុញ្ញាត​ឲ្យ​មានការ​រកស៊ី​ឈើ​ខុសច្បាប់​ឡើយ​៕