តាកែវ : កម្លាំងនគរបាលស្រុកគិរីវង់បានបន្តចុះបង្ក្រាបដោយកាប់និងដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់នៅចំណុចខាងលើទឹកទូងៗ ស្ថិតក្នុងភូមិសាស្រ្តឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី ១១ ខែសីហាឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទី ។

ការបង្ក្រាបនេះគឺធ្វើឡើង ដោយអនុវត្តន៍តាមការណែនាំចង្អុលបង្ហាញ ពីសំណាក់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ក្នុងការបង្ការទប់ស្កាត់បង្រ្កាបបទល្មើសដំណាំកញ្ឆាខុសច្បាប់ឲ្យដូចភ្លៀងរលឹម នឹងជាពិសេសអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។
ដោយកម្លាំងជំនាញនៃអធិការដ្ឋានស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ ឡើងទៅលើភ្នំដើម្បីរុករកកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន៥ទីតាំង អាងស្តុបទឹកចំនួន៤ ដែលមានផ្ទៃដីប្រមាណ៣១៨៩ម៉ែត្រការ៉េ ។
បច្ចុប្បន្នកម្លាំងជំនាញ់កំពុងស្រាវជ្រាវស្វែងរកជនខិលខូចដែលដាំកញ្ឆានិងអ្នកនៅពីក្រោយការលួចដាំដំណាំកញ្ឆាខុសច្បាប់ទាំងនេះដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕







































