បន្ទាយមានជ័យ៖. ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំមណ្ឌលព្យាបាលកម្រិតស្រាលធំៗ២ កន្លែងនៅខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី១០ខែសីហាឆ្នាំ២០២១ បាន ដែលសាងសង់ឡើងបម្រុងសម្រាប់ព្យាបាលជូនបងប្អូនពលករខ្មែរដែលវិលត្រលប់ពីប្រទេសថៃ ក្នុងករណីដែលមានជំងឺកូវីដ១៩ ។
គួរកត់សំគាល់ថា៖ មណ្ឌលព្យាបាលយក្ស២កន្លែងនោះ ទី១ មានទីតាំងភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ដែលជាអតីតគម្រោងរោងចក្រមួយមានផ្ទៃដី២ហិចតា ក្នុងនោះផ្ទៃអគារ១,២ហិចតា ដែលអាចដាក់ចំណុះអ្នកជម្ងឺបានចំនួន៣ ០០០នាក់។ និងទី២ នៅគម្រោងផ្សារអ៊ឹង វណ្ណម៉ៅ ចម្ការតាដោកនាភូមិចម្ការតាដោកឃុំឬស្សីក្រោកស្រុកមង្គលបូរី ដែលអាចដាក់ចំណុះអ្នកជម្ងឺបានចំនួន៣ ០០០នាក់ដែរ ។
នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និង ទទួលជាប្រធានអនុគណៈម្មាការសាងសង់នៃគណៈកម្មាការប្រយុទ្ធនឹងជំងឺកូវីដ១៩ បានដឹកនាំរៀបចំនិងសាងសង់មណ្ឌលព្យាបាលធំៗទាំង២ ជាមួយនឹងក្រុមការងារនិងការសម្របសម្រួលផងដែរពីអាជ្ញាធរមានសមត្ថកិច្ចផងដែរ ។
ប្រតិភូឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុប្រធានគណៈប្រតិបត្តិនៃគណៈកម្មការ អន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទទួលបន្ទុកអនុគណៈកម្មការបច្ចេកទេស និងព្យាបាល បានចុះទៅពិនិត្យវឌ្ឍនភាពមណ្ឌលព្យាបាលទាំង២ ខាងលើផងនិងមណ្ឌលព្យាបាលធំៗ២កន្លែងនៅខេត្តឧត្តរមានជ័យផង ។
ឯកឧត្ដមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងទទួលជាប្រធានអនុគណៈម្មាការសាងសង់នៃគណៈកម្មាការប្រយុទ្ធនឹងជំងឺកូវីដ១៩ ឯកឧត្ដម អ៊ុំ រាត្រី ប្រធានគណៈកម្មការប្រយុទ្ធជម្ងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យនិងក្រុមការងារបានទទួលនិងរាយការណ៍ជូនលោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត ពីលទ្ធផលការងាររៀបចំ សាងសង់និងការត្រៀមបើកអោយដំណើរបានហើយផ្នែកហេដ្ឋារចនាសម្ព័ន្ធនូវមណ្ឌលព្យាបាលធំខាងលើ។គឺនៅឡើយតែ ផ្នែកសេវា និងការដាក់ចូលនូវគ្រូពេទ្យនិងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ។
សូមរំលឹកថា នៅក្នុងខេត្តនេះមានមណ្ឌលព្យាបាលនិងមន្ទីរពេទ្យសាធារណៈសម្រាប់ពិនិត្យ ថែទាំអ្នកជម្ងឺកូវីដ១៩ ចំនួន១៥កន្លែង ។
ចំណែកមណ្ឌលចត្តាឡីស័ក មាន២៤កន្លែង ។ហើយមកទល់ដើមខែសីហានេះមានអ្នកជម្ងឺកូវីដ១៩ ដែលបាននឹងកំពុងចំនួន៤,៥៩៩នាក់។ និងអ្នកធ្វើចត្តាឡិស័ក ចំនួន៤.៥៦៤ នាក់ ។
ចំពោះមុខ មន្ទីរនិងរដ្ឋបាលខេត្តបាននឹងកំពុងបាននឹងរៀបចំមណ្ឌលព្យាបាលនិងមន្ទីរពេទ្យ៦កន្លែងទៀត ។គឺរួមទាំងមណ្ឌលព្យាបាលយក្សទាំង២ ខាងលើផង ដែរ ៕ដោយ៖ឃិន គន្ធា








































