រាជរដ្ឋាភិបាលកម្ពុជា សម្រេចបិទខ្ទប់ខេត្តជាប់ព្រំដែនថៃ ចំនួន ១សប្តាហ៍បន្ថែមទៀត ក្នុងគោលបំណង បង្កើនប្រសិទ្ធភាពក្នុងការបន្តគ្រប់គ្រងហានិភ័យ នៃការឆ្លងរាលដាលទ្រង់ទ្រាយធំក្នុងសហគមន៍ នៃមេរោគកូវីដ១៩ ប្រភេទដែលតា (Delta) រាជរដ្ឋាភិបាល សម្រេចបន្តការអនុវត្តយុទ្ធនាការ ពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅទូទាំងប្រទេសសម្រាប់រយៈពេល ៧ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី១៩ សីហាឆ្នាំ២០២១ ខាងមុខនេះ។








































