ខឹងឳពុកជេស្ដីបន្តិចបន្តួចបុរសម្នាក់រត់ទៅចងកសម្លាប់ខ្លួនឯងនៅក្នុងផ្ទះស្លាប់

0

បន្ទាយមាជ័យ៖. បុរសម្នាក់រត់ទៅចងកសម្លាប់ខ្លួនឯងនៅក្នុងផ្ទះស្លាប់ភ្លាមៗ បន្ទាប់ពីទទួលការជេប្រមាតស្តីបន្ទោសបន្តិចបន្តួចពីឳពុកកាលពីថ្ងៃទី
១១ ខែសីហា ឆ្នាំ២០២១ ។
សមត្តកិច្ចប្រាប់ថា៖មានករណី អត្តឃាតចងកសម្លាប់ខ្លួនឯងនៅ ក្នុងផ្ទះជាប់ជញ្ជាំងផ្ទះ អ្នកស្លាប់ឈ្មោះ ឃឹម រស្មី អាយុ ១៩ឆ្នាំ ភេទ ប្រុស ឪពុក ឈ្មោះ រស់ គុណ អាយុ៥៩ឆ្នាំ រស់នៅភូមិ អូរជ្រៅ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យមូលហេតុខឹងឪពុកជេរស្តី។
លោកវរ.ត្រី.វ៉ា ណារិទ្ទ.នាយផ្នែកបច្ចេកទេសវិទ្យាសាស្រ្តអធិកាស្រុកអូរជ្រៅប្រាប់អោយដឹងថា៖ ក្រោយការត្រួតពិនិត្យធ្វើកុសលវិច្ច័យលទ្ធផលបានឲ្យឃើញថាសាកសពបានស្លាប់ដោយសារចងកពិតប្រកដមែន។គ្មានស្លាកស្មាមអ្វីគួរឲ្យកត់សម្លាស់ទេទាក់ទង់និងបទល្មើសព្រហ្មទណ្ឌនោះទេ។
សមត្តកិច្ចបន្តប្រាប់ថា៖ សាកសពបានប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។ដោយ៖ឃិន គន្ ធា