កម្រិតឆ្លងត្រូវធ្វើការប្រអាសន្ន ខេត្តស្ទឹងត្រែងបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ប្រភេទDelta ចំនួន១៨នាក់បន្ថែមទៀត ដែលជា

0

ខេត្តស្ទឹងត្រែង៖ លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានប្រាប់ថារហូតបកទល់ពេលនេះជំងឺកូវីដ-១៩ ប្រភេទDelta ត្រូវបានរកឃើចំនួន១៨នាក់បន្ថែមទៀតក្នុងខេត្តស្ទឹងត្រែង ដែលនេះជាកម្រិតឆ្លងមួយដែលខេត្តស្ទឹងត្រែងត្រូវធ្វើការប្រអាសអាសន្នហើយ និងជាពេលវេលាមួយដែលរដ្ឋបាលគួបន្តធ្វើការបិទខ្ទប់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

លោកវេជ្ជបណ្ឌិត អ៊ុង សូវៀតបន្ថែមថា ការឆ្លងជំងឺកូវីដ-១៩ប្រភេទdelta គឺដោយសារមានការឆ្លងនាំចូលពីបុរស២នាក់មកពីខេត្តបន្ទាយមានជ័យ និងបានរាលដាលចូលដល់ក្រុងស្ទឹងត្រែង ជាពិសេសមានការឆ្លងច្រើនស្ទើតែគ្រប់សង្កាត់ទាំងអស់ក្នុងក្រុងស្ទឹងត្រែង។ លោកបានជំរុញដល់ប្រជាពលរដ្ឋ សូមឲ្យបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តទៅតាមវិធានការសុខាភិបាល តាមរយះការក្សាគម្លាតគ្នា ប្រើម៉ាស់ជាប្រចាំ លាងដៃជាមួយអាកុលឲ្យបានញឹកញាប់ ចំណុចសំខាន់អនុវត្តឲ្យបាននូវវិធានការ៣កុំ ៣ការពារ ដែលជាអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី។

គួបញ្ជាក់ផងដែរថាគិតត្រឹមវេលាម៉ោង ០២ និង៣០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ក្នុងខេត្តស្ទឹងត្រែងមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ប្រភេទDelta សរុបចំនួន ៤៦នាក់ហើយ៕