អាជ្ញាធរមូលដ្ឋានរាយការណ៍ថា មនុស្សយ៉ាងតិច១៩នាក់ បានត្រូវរបួសដោយសារការរញ្ជួយដីមួយមានកម្លាំង៥រីស្ទ័រ ដែលកើតមាននៅស្រុកយ៉ុង សាន ខេត្តយុនណាន់ ភាគនិរតីចិន កាលពីថ្ងៃទី១៧ សីហា វេលាម៉ោង៦និង៧នាទី ម៉ោងនៅក្រុងប៉េកាំង ។ ចំណុចកណ្តាល នៃការរញ្ជួយដីនោះ ដែលមានជម្រៅ៧គីឡូម៉ែត្រ ស្ថិតនៅឃុំវូជី ចម្ងាយ២១គីឡូម៉ែត្រពីទីរួមស្រុក ។ ការរញ្ជួយដីនេះធ្វើឱ្យមានការញ័ររង្គើនៅស្រុក Suijiang ស្រុក Daguan និងស្រុក Zhenxiong ព្រមទាំងស្រុក Zaoyang ក្រុង Zhaotong។ យោងតាមតុល្យការចុងក្រោយថា មនុស្ស១៩នាក់ត្រូវរបួស ហើយផ្ទះ១.៤២៤ខ្នងរងការខូចខាត ក្នុងនោះ៤២ខ្នងរលំបាក់ និង៥៦៨ខ្នងរងការខូចខាតធ្ងន់ធ្ងរ ។ ជញ្ជាំងអគារ ឬផ្ទះមួយចំនួនត្រូវប្រេះ ។ក្រុមការងារមួយបានលើកទៅកាន់ក្រុងយ៉ុងសាន ៕ ៕
Ads







































