រាជរដ្ឋាភិបាលបានសម្រេចបង្កើតសង្កាត់ចំនួន០២បន្ថែមទៀត ក្នុងក្រុងប៉ោយប៉ែត

0

បន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែត និងរដ្ឋបាលខេត្តបន្ទាយមានជ័យបានស្នើទៅក្រសួងមហាផ្ទៃដើម្បីបង្កើតសង្កាត់ និងភូមិទ្វេរដង បំបែកចេញ ពីសង្កាត់៣ និងភូមិ៣១ នៅក្រុងប៉ោយប៉ែត ពោលគឺសង្កាត់៣ថ្មី បន្ថែមលើសង្កាត់ចាស់មាន៣ និងភូមិថ្មី៣៣ លើភូមិចាស់៣១ ។

ជាការឆ្លើយតបរបស់ក្រសួងមហាផ្ទៃបានជម្រាបមកខេត្តអោយពិនិត្យ សិក្សាលម្អិត ហើយបំបែកតែសង្កាត់ថ្មី២ទៀតបានហើយ ។

យោងអនុក្រឹត្យលេខ១៥៦អនក្រ.ប្រក ស្តីពីការបង្កើតសង្កាត់អូរជ្រៅនៃក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២០ខែសីហាឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានអោយដឹងថា ៖ -សង្កាត់អូរជ្រៅ កាត់ភូមិចំនួន៧ភូមិពីសង្កាត់ប៉ោយប៉ែត រួមមាន ភូមិអូរជ្រៅ ភូមិក្បាលកោះ ភូមិក្បាលស្ពាន១ ភូមិក្បាលស្ពាន២ ភូមិសាមគ្គីមានជ័យ ភូមិព្រៃព្រិច និងភូមិប៉ោយប៉ែត ព្រមទាំងកំណត់ទីតាំងសាលាសង្កាត់អូរជ្រៅ ត្រូវស្ថិតក្នុងភូមិព្រៃព្រិច។

យោងអនុក្រឹត្យលេខ១៥៧អនក្រ.ប្រក ស្តីពីការបង្កើតសង្កាត់អូរឬស្សីនៃក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២០ខែសីហាឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី-សង្កាត់អូរឬស្សី កាត់ ភូមិចំនួន៥ពីសង្កាត់ផ្សារកណ្តាល រួមមាន ភូមិអូរឬស្សី ភូមិប្រជាធម្មកើត ភូមិទួលពង្រ ភូមិអូរនាង និងភូមិព្រៃគប់ ព្រមទាំងកំណត់ទីតាំងសាលាសង្កាត់អូរឬស្សីត្រូវស្ថិតក្នុងភូមិទួលពង្រ៕