ខេត្តព្រះសីហនុគ្រោងបើកសាលារៀនឡើងវិញចំនួន៥សាលាជាការសាកល្បង

0

ខេត្តព្រះសីហនុ៖ឯកឧត្តមអភិបាលខេត្តក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២១បានមានប្រសាសន៍ថាគ្រោងបើកសាកល្បងដំបូងចំនួន៥សាលានៅតាមក្រុងស្រុកទាំង៥ឡើងវិញជាការ សាកល្បង ស្របពេល ស្ថាន ភាព កូវី១៩បានថមថយនិងឈានទៅគ្រប់គ្រងបាន។ប៉ុន្តែដំណាក់កាលដំបូងនេះផ្តោតលើសិស្សថ្នាក់ទី៩និងថ្នាក់ទី១២ ព្រោះជាថ្នាក់ត្រូវប្រឡងសញ្ញាបត្រ។

ក្នុងនោះ១.វិទ្យាល័យកែវផុស នៅស្ទឹងហាវ ២.សាលាអនុវិទ្យាល័យទួលកែវ ស្រុកព្រៃនប់ ៣.វិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ ៤.សាលាស្ទឹងសំរោង ស្រុកកំពង់សីលា ៥.អនុវិទ្យាល័យព្រែកស្វាយ ក្រុង កោះរ៉ុង។ប្រសិនការដំណើរការសាកល្បងនេះមានលទ្ធផលល្អអាជ្ញាធរខេត្តនឹងបន្តបើកសាលានៅទីតាំផ្សេងទៀតយោងស្ថានភាពសមស្រប។ចំពោះលក្ខខ័ណ្ឌបច្ចេកទេសនិងវិធានសុខាភិបាលត្រូវលើកមកពិភាក្សាដើម្បីបានជយន្តការអនុវត្តមួយសមស្របដើម្បីធានាបានសុវត្ថិភាពគ្មានការគម្រាមកំហែងពីកូវីដ១៩ ក្រោមការគិតគូរ យ៉ាង ម៉ត់ចត់និងប្រុងប្រយត្ន័ខ្ពស់ពីថ្នាក់ដឹកនាំខេត្តដើម្បីចៀសវាងមានបញ្ហាប្រឈម។នៅពេលបើកដំណើរការសាលា ឯកឧត្តម គួច ចំរើន បានណែនាំបន្ថែមអោយក្រុមគ្រូពេទ្យ ត្រូវយក សំណាកទាំងគ្រូទាំងសិស្សជាមុននិងត្រូវប្រាកដថាបានទទួលវ៉ាក់សាំងរួចរាល់។ជាមួយគ្នានេះនៅតាមសាលាត្រូវរៀបចំអោយមានបរិស្ថានល្អ បំពាក់ប្រដាប់វាស់កំដៅ បាញ់អាល់កុល អនុវត្តអោយបានម៉ត់ចត់តាមវិធានសុខាភិ បាលនិងការណែនាំរបស់រាជរដ្ឋាភិបាល”៣កុំ៣ការពារ”៕ដោយ ខៀវ សាវុន