កងរាជអាវុធហត្ថចាប់ខ្លូនជនសង្ស័យ ជនជាតិចិនចំនួន១៤នាក់ ដកហូតបានកាំ ភ្លើងវែងខ្លីចំនួន០៧ដើមពាក់ព័ន្ធករណីចាប់ជំរិត

0

ខេត្តព្រះសីហនុ៖(ព័ត៏មានបឋម)កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុដឹកនាំដោយលោក ឧត្តមសេនីយ៍ ត្រី  ហេង  ប៊ុនទី  មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ សម្របសម្រួល នីតិវិធីដោយ  លោក  សៀង  សុខ  ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុនៅវេលាម៉ោងប្រមាណ១៩និង១០នាទីបានចុះធ្វើការឡោមព័ទ្ធទីតាំងកាស៊ីណូ(ស៊ីហាវយីងហួយ)របស់ជនជាតិចិនស្ថិតក្នុងភូមិលេខ៥សង្កាត់លេខ៤ក្រុងព្រះសីហនុដោយបានធ្វើការចាប់ខ្លូនជនជាតិចិ នចំនួន១៤នាក់ ស្រីម្នាក់ ពាក់ព័ន្ធសង្ស័យអំពើចាប់មនុស្សជំរិតទាលុយ ព្រមទាំង បានធ្វើការ ដកហូត អាវុធ វែងចំនួន២ដើម និងអាវុធខ្លីចំនួន៥ដើម រូមនិងគ្រាប់មួយចំនួនធំផងដែរ។  លោក ឧត្តមសេនីយ៏ កែវ សុផល មេបញ្ជាការ រងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុជុំវិញករណីខាងលើ នេះលោកបានឲ្យដឹងថាយុទ្ទនាការចុះបង្រ្គាបនេះ បានធ្វើឡើងតាំង ពី ម៉ោងប្រមាណ១៩ យប់ ថ្ងៃទី ១០ខែ កញ្ញា ឆ្នាំ ២០២១ រហូតដល់ម៉ោង០០នាទី ឈានចូលថ្ងៃទី១១ខែ កញ្ញា ឆ្នាំ ២០២១ ទើបបានបញ្ចាប់ ដោយក្នុង នោះ មនុស្សចំនួន១៤នាក់ ស្រីម្នាក់ដែលជាប់សង្ស័យពាក់ព័ន្ធករណីចាប់ជនជាតិចិនដូចគ្នា ជំរិតទាប្រាក់នោះត្រូវ  បាន បញ្ជូនខ្លូនភ្លាមៗទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនិតីវិធី ចំណែកជនរងគ្រោះ ចំនួន២នាក់ជាជនជាតិចិនក៏ត្រូវរដោះបានក្នុងពេលនោះផងដែរ។

បច្ចុប្បន្ន ជនជាប់សង្ស័យចំនួន១៤នាក់ កំពុងត្រូវបានធ្វើការ សាកសួរនៅទីបញ្ជាកងរាជអាវុធហត្ថ ដោយពុំទាន់ដឹង ច្បាស់ថាជនដៃដល់និងអ្នកពាក់ព័ន្ធក្នុងករណីចាប់ជំរិតនេះមានចំនួនប៉ុន្មាននាក់នៅឡើយទេ៕ ដោយនាគសមុទ្រ