លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទថ្លែងអំណរអរគុណលោកឧកញ៉ា ទៀ វិចិត្រ​ដែលជួយសង្រ្គោះជីវិតមន្ត្រីនគរបាល ក្រុងកោះរ៉ុង

0

ខេត្តព្រះសីហនុ៖លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក្នុងនាមគណៈស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែង អំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណ បក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលតែងតែជួយទុក្ខធុរៈដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់កន្លងមក ក្នុងនោះ សម្រាប់ពលរដ្ឋរស់នៅលើកោះដែលមានបញ្ហាសុខភាពត្រូវការសង្គ្រោះបន្ទាន់ លោកឧកញ៉ា ក៍បានចាត់ចែង អូបរ័ពេទ្យទៅសង្រ្គោះមិនថាពេលថ្ងៃឬពេលយប់។ លោកឧត្តមសេនីយ៍ទោស្នងការបន្ថែមថា ថ្មីៗនេះមន្ត្រីនគរបាលមួយរូបនៅក្រុងកោះរ៉ុងដែលជួប បញ្ហា សុខភាពធ្ងន់ធ្ងរលោកឧកញ៉ាទៀវិចិត្រក៍បានចាត់ចែងបញ្ជូនអូបរ័ពេទ្យទៅជួយដឹកយកមកមន្ទីរពេទ្យភ្លាមៗទាំងយប់ផងដែរ នេះគឺជាទឹកចិត្តដ៏ប្រពៃលោកសូមគោរពដ៍ស្មោះបំផុតជូនប្អូនឧកញ៉ា)។

គួរបញ្ជាក់ផងដែរថា៖នៅវេលាម៉ោង១០:២០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារ សង្គ្រោះ និងអូប័រពេទ្យល្បឿនលឿនក្រុមហ៊ុន GTVC បន្ទាន់ ដើម្បីទៅទទួល លោកអនុសេនីយ៍ឯក ដួង ចន្រ្តា នាយផ្នែក អត្តសញ្ញាណកម្មនៃ អធិការដ្ឋាននគរបាលក្រុងកោះរ៉ុងមានអាការះជំងឺចាស់រើឡើងវិញដោយចុកហើយក្អួត លើសឈាមចាំបាច់ត្រូវបញ្ជូនមកមន្ទីរពេទ្យដើម្បីសង្គ្រោះ។

បច្ចុប្បន្ន៖  ស្ថានភាពជំងឺចាល់របស់លោក អនុសេនីយ៍ឯក ដួង ចន្រ្តា បានធូស្រាលបន្តិចហើយក្រោម ការយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមគ្រូពេទ្យ៕ដោយនាគសមុទ្រ